ជីវិត និងសង្គម
ក្តៅៗ! សហស្ថាបនិក Instagram បានលាឈប់ពីការងារ ដោយសារមូលហេតុ…
ប្រធានប្រតិបត្តិ លោក Keven Systrom និងលោក Mike Krieger បានលាឈប់ពីការងារក្រុមហ៊ុន Instagram ប៉ុន្តែស្ថានការនេះ មិនជះឥទ្ធិពលដល់ការផ្សាយពាណិជ្ជកម្មរបស់ Instagram ឡើយ នេះបើយោងតាមព័ត៌មានទទួលបាន។
គួររំលឹកផងដែរថា Intagram ត្រូវបានក្រុមហ៊ុនយក្សខាងផ្នែកបណ្តាញសង្គម គឺ Facebook Inc. ទិញមកគ្រប់គ្រង ដោយធ្វើឲ្យសន្ទុះនៃកំនើនប្រាក់ចំណូលលើការផ្សាយពាណិជ្ជកម្មកើនឡើងយ៉ាងខ្ពស់មិនគួរឲ្យជឿ ក្នុងអំឡុងឆ្នាំ2012 ក្នុងទឹកប្រាក់ប្រមាណមួយពាន់លានដុល្លារ ។
ព័ត៌មានត្រូវបានទម្លាយដោយ The New York Times ថាលោកទាំងពីរនាក់ខាងលើដែលជាសហស្ថាបនិក Instagram នឹងចាកចេញ ដោយពួកគាត់មានគម្រោងបង្កើតអ្វីមួយ ដែលមានលក្ខណៈច្នៃប្រឌិតថ្មីក្នុងពេលដ៏ឆាប់ខាងមុខនេះ។
ឃើញថាពួកគាត់ចាកចេញពីក្រុមហ៊ុនដែលគាត់បង្កើតឡើងតាំងពីឆ្នាំ2010មួយនេះ ស្របពេលដែលវាក៏កំពុងតែរីកចម្រើនយ៉ាងខ្លាំងណាពេលបច្ចុប្បន្នសម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គម Instagram នេះ។ ចុះហេតុអ្វីបានជាពួកគាត់ចាកចេញ?
ប៉ុន្តែទាំងនេះ មិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលដល់ក្រុមហ៊ុននោះទេ តាមពិតក្រុមហ៊ុនកាន់តែមានការរីកចម្រើនខ្លាំងរហូត 1000%(មួយពាន់ភាគរយ) តាំងពី Facebook Inc. បានទិញ Instagram នេះមកគ្រប់គ្រង ក៏ព្រោះជាក្រុមហ៊ុនដែលនាំមុខគេលើបណ្តាញសង្គមលើពិភពលោក នេះបើយោងតាមសម្តីរបស់លោក Douglas ដែលជាប្រធានប្រតិបត្តិនៃក្រុមហ៊ុន Steelhouse។
តាមពិតមូលហេតុចំបងមកពី៖ ព័ត៌មានផ្លូវការរបស់ Bloomberg បានអះអាងថា មកពីមានសម្ពាធការងាររវាងលោកទាំងពីរខាងលើ និងលោកប្រធាន Mark Zuckerberg ទើបឈានដល់ការលាឈប់ពីការងារនេះ។