ជីវិត និងស្នេហា

វិធីសាស្ត្រងាយៗ ធ្វើឱ្យមនុស្សប្រុសម្នាក់ ឬមនុស្សស្រីម្នាក់សប្បាយចិត្ត ស្រួលដូចបកចេក

Posted on

(អត្ថបទនេះអានចំនួន 1 នាទី)

ទាំងនេះគឺជាវិធីសាស្រ្តធ្វើឱ្យមនុស្សប្រុស ឬមនុស្សស្រីម្នាក់សប្បាយចិត្ត គឺថាងាយស្រួលដូចបកចេកចឹងហ្មង!

វិធីធ្វើឱ្យមនុស្សប្រុសម្នាក់សប្បាយចិត្ត មិនពិបាកទេ! ដោយគ្រាន់តែ៖

  • ស្រឡាញ់ស្មោះនឹងគាត់
  • កុំរករឿងគាត់ពេក
  • កុំបិទសិទ្ធិគាត់ពេក

*** ហើយវិធីធ្វើឱ្យមនុស្សស្រីម្នាក់សប្បាយចិត្តក៏មិនពិបាកដែរ ដោយគ្រាន់តែ៖

  • ស្រឡាញ់នាងខ្លាំងៗ
  • សរសើរនាងជានិច្ច
  • ស្មោះត្រង់នឹងនាង
  • នាងថាយ៉ាងម៉េចត្រូវតែតាម
  • ធ្វើខុសត្រូវលួងនាង
  • នាងធ្វើខុស ក៏ត្រូវលួងនាង
  • នាងចាប់អារម្មណ៍ប្រុសផ្សេងកុំប្រច័ណ្ឌនាង
  • នាងថាយ៉ាងម៉េចគឺត្រូវតែជឿ
  • ហាមមើលស្រីផ្សេង
  • នាងចង់បានអីត្រូវតែបាន
  • នាងមិនសប្បាយចិត្ត ត្រូវលួងនាង
  • នាងដេញកុំចេញ
  • ទោះនាងកុហកក៏ត្រូវតែជឿ
  • ធ្វើខុសត្រូវសុំទោសនាង១០ដង
  • ហាមធ្វើអីឱ្យនាងសង្ស័យ
  • បើនាងខឹងត្រូវអង្វរនាង
  • បើខឹងនាង ក៏ត្រូវលួងនាង
  • ត្រូវធ្វើឱ្យនាងសើច
  • យកចិត្តទុកដាក់ចំពោះនាង
  • ផ្ដល់សិទ្ធិឱ្យនាងធ្វើអីតាមចិត្ត
  • ចងចាំថ្ងៃកំណើតរបស់នាង
  • ការពារនាងជានិច្ច
  • យកនាងជាជម្រើសទីមួយ
  • នាងបញ្ជាឱ្យឈប់ទាក់ទងអ្នកណា គឺត្រូវតែឈប់
  • កុំធ្វើឱ្យទាស់ចិត្តនាង
  • នាងថារាត្រីសួស្ដី គឺត្រូវតែដេក
  • នាងសួរថានាងស្អាតអត់ គឺត្រូវឆ្លើយថាស្អាត
  • ហាមសរសើរស្រីផ្សេង
  • នាងសរសើរប្រុសផ្សេង ត្រូវយល់ស្រប
  • នាងដោះសារត្រូវតែជឿ់
  • ទុកចិត្តនាង
  • នាងជេរកុំត នៅឲ្យស្ងៀម
  • ទោះនាង block ក៏ត្រូវរកវិធីសុំទោសនាង
  • កុំសងសឹកនាង
  • គាំទ្រគ្រប់ទង្វើរបស់នាង
  • នាងឱ្យស្បថ ត្រូវហ៊ានស្បថ
  • នាងប្រកាន់ ហាមប្រកែក
  • នាង call ទៅ ត្រូវតែលើក
  • នាងបបួលទៅណា ត្រូវតែទៅ
  • ហាមនិយាយថារវល់
  • រកពាក្យថ្មីៗ ដើម្បីសរសើរនាង
  • ឈប់ស្និទ្ធស្នាលមិត្តភក្ដិស្រីៗដទៃទៀត
  • កុំល្មើសច្បាប់ដែលនាងចែង
  • ព្រឹកព្រលឹមត្រូវនិយាយ “Good Morning” មុនពេលនាងភ្ញាក់
  • យប់មុនដេកត្រូវនិយាយ៖ “Good Night”

នេះគ្រាន់តែជាវិធីសាស្ត្រត្រួសៗ ដើម្បីឱ្យស្រីម្នាក់សប្បាយចិត្ត នៅសល់ជាង4500ចំណុចទៀត ខ្ញុំរៀបរាប់មិនបានអស់ សូមអធ្យាស្រ័យ៕

ដកស្រង់ពីទំព័រ៖ LengHak Lee

អត្ថបទពេញនិយម

Exit mobile version