តន្ត្រី

តើលោក OAK FELDER ប្រើឧបករណ៍អ្វីខ្លះសម្រាប់បង្កើតតន្ត្រីឲ្យតារាល្បីៗលើពិភពលោកយើងនេះ?

Posted on

(អត្ថបទនេះអានចំនួន 1 នាទី)

OAK បានទទួលបណ្ណសរសើរ ក៏ដូចជាវិញ្ញាបនបត្រជាច្រើនសម្រាប់ការធ្វើភ្លេងរបស់គាត់ឲ្យតារាចម្រៀងល្បីៗលើលោកយើងនេះ ដូចជា Nicki Minaj, Usher, Jennifer Lopez…។ល។ តែលោកអ្នកប្រហែលមិនទាន់ដឹងថាគាត់អាចធ្វើភ្លេងគាត់តាមវិធីអ្វី ឬឧបករណ៍អ្វីនោះទេ មែនទេ?

តាមពិតគាត់ប្រើសម្លេងគាត់ ដោយថតទុកក្នុងទូរស័ព្ទ iPhone របស់គាត់ ជាទូទៅពេលធ្វើដំណើតាមឡានទំនើបរបស់គាត់ទៅកន្លែងណាមួយ ហើយគាត់ប្រើកម្មវិធីដែលមានស្រាប់លើ Apps Store ដោយបំលែងសម្លេងគាត់ទៅតាមជម្រើស kick ដែលគាត់ចង់បាន។ នេះជាវិធីទូទៅមួយរបស់គាត់ ប៉ុន្តែគាត់នឹងប្រើ Laptop ជាមួយនឹងកម្មវិធីធ្វើភ្លេងដូចជា Logic, Ableton, និងPro Tools ជាដើមសម្រាប់ mix ចង្វាក់ ភ្លេង និងសំនៀងរបស់អ្នកច្រៀង។ ក្នុងនោះគាត់បានទិញ Plug-In ជាច្រើនសម្រាប់កម្មវិធីធ្វើភ្លេង និងចម្រៀងរបស់គាត់។

លោកអ្នកប្រហែលជាបានដឹងហើយថា កាលពីទសវត្សន៍មុនៗ ការធ្វើភ្លេង ឬបង្កើតចម្រៀងមួយបទៗគឺពិបាកមែនទែន។ ឧបករណ៍ដែលត្រូវប្រើថ្លៃកប់តែម្តង ហើយទំហំធំៗ និងត្រូវការទីកន្លែង ស្ទូឌីយោដ៏ធំមហិមា មិននឹងស្មានដល់ដូចរូបខាងក្រោមនេះចឹង…

ដល់ពេលបច្ចុប្បន្ននេះ ដោយមានបច្ចេកវិទ្យាទំនើប យើងមិនចាំបាច់ប្រើលុយទិញឧបករណ៍ដ៏សែនពិបាកទាំងនោះទេ គឹប្រើឧបករណ៍កាន់តែតិច កាន់តែមានប្រសិទ្ធភាពខ្ពស់ ហើយសម្លេងវិញផលិតចេញមកកប់តែម្តង ម៉្យាងទៀតមិនត្រូវការកន្លែងផលិតធំណាស់ណានោះទេ ទោះបន្ទប់ខ្លួនផ្ទាល់ក៏អាចធ្វើបានដែរ។ ពិតជាឡូយមែន!

តោះមកមើលកិច្ចសម្ភាសជាមួយគាត់ OAK FELDER ខាងក្រោមទាំងអស់គ្នា…ចង់បានដូចគាត់ទេ?

អត្ថបទពេញនិយម

Exit mobile version