វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

Microsoft បញ្ចេញផលិតផលកប់ៗមកហើយ ខែតុលា ឆ្នាំ2018នេះ

Posted on

(អត្ថបទនេះអានចំនួន 1 នាទី)

បន្ទាប់ពី REAMKER លើកបង្ហាញលោកអ្នកពី Microsoft Surface Hub 2 មិនឲ្យរង់ចាំយូរក៏ឃើញមានផលិត 4មុខទំនើបៗបន្ថែមមកទៀតក្នុងរយៈ 2ថ្ងៃនេះ គឺ៖

1- Microsoft Surface Pro 6
2- Microsoft Surface Laptop 2
3- Microsoft Surface Studio 2 និង
4- Microsoft Headphones (ថ្មីស្រឡាងតែម្តងអាមួយនេះ)

យើងសង្កេតឃើញថា ក្រោយពីចេញផលិតផលរបស់ខ្លួន មួយជំនាន់ទៅមួយជំនាន់ អ្វីដែលអស្ចារ្យសម្រាប់ផលិតផលនិមួយៗ គឺកម្លាំងខួរក្បាល កម្លាំងម៉ាស៊ីន អង្គចងចាំ អង្គផ្ទុកទិន្នន័យ គុណភាពអេក្រង់ ពណ៌អេក្រង់ រូបរាង និងកម្លាំងថ្ម…។ល។ ក៏កាន់តែខ្លាំង និងវិសេសឡើង។

ដូច Surface Pro 6 នេះអញ្ចឹង គឺថាធ្វើឲ្យលោកអ្នកបានប្រើវាកាន់តែជក់ចិត្តនឹងរូបរាង ពណ៌នៃរូបភាពដែលបញ្ចេញពីអេក្រង់វាមក រួមជាមួយនឹងលក្ខណៈពិសេសជាច្រើនទៀត។ សូមតាមដានវីដេអូខាងក្រោមនេះទាំងអស់គ្នា…

ទន្ទឹមនឹង Surface Pro 6 ខាងលើនេះ Surface Laptop ក៏មិនចាញ់គ្នាផងដែរ ជំនាន់ទី2 ក៏បានបង្ហាញខ្លួនយ៉ាងសង្ហារជាមួយអេក្រង់ Touch Screen និងរូបរាងស្តើងគួរឲ្យទាក់ទង។ នៅពេលលោកអ្នកបានប្រើ នឹងកាន់តែមានអារម្មណ៍ស្និទ្ធស្នាលកាន់តែខ្លាំង​… ដូចបានបង្ហាញជូនតាមរយៈវីដេអូខាងក្រោមនេះចឹង…

អីយ៉ាស់! Surface Studio 2 ក៏បង្ហាញខ្លួនដែរ កាន់តែទំនើប ល្បឿនកាន់តែលឿន រូបរាងកាន់តែសង្ហារ ការប្រើប្រាស់កាន់តែរលូនលឿន និងងាយស្រួល ជាមួយនឹងអេក្រង់ធំទូលាយសម្រាប់កិច្ចការងារកាត់តរូបភាព វីដេអូ គូសរូបភាព គំនូរជីវចល និងផ្នែកឌីហ្សាញ…ជាដើម។ អស្ចារ្យទេ? ពេលលោកអ្នកបានទស្សនាវីដេអូបង្ហាញខាងក្រោមនេះ!

Wow!!! ថ្មីថ្មោងតែម្តងនេះ! Microsoft មិនឲ្យចាញ់ក្រុមហ៊ុនដទៃទៀតឡើយ គឺបានបញ្ចេញផលិតផលថ្មីស្រឡាងរបស់ខ្លួនមួយបន្ថែមទៀតក្នុងត្រកូល Surface នោះគឺ Surface Headphones។ ពិតជាពិេសសលើសពិសេសតែម្តង Headphones ឌីជីថលឥតខ្សែរបស់ Microsoft នេះមានរូបរាងស្អាតទាក់ទាញមែនទែនហ្មងណា! មិននិយាយលេងទេ បំពាក់មកជាមួយនឹងបច្ចេកវិទ្យាកាត់បន្ថយសម្លេងរំខាន (Noise Reduction Technology), បច្ចេកវិទ្យាប៉ះឆ្លើយទូរស័ព្ទ (Touch to Answer), សម្លេងពិរោះកប់, ថ្មប្រើបានយូរម៉ោងមែនទែន…។ល។ ចង់ដឹងកាន់តែច្បាស់មុនទិញមកប្រើសូមទស្សនាវីដេអូខាងក្រោមនេះដូចតទៅ…

ខាងក្រោមនេះជា វីដេអូ Highlights ផ្ទាល់ពីក្រុមហ៊ុនយក្ស Microsoft សម្រាប់មហាព្រឹត្តិការណ៍បង្ហាញផលិតផលរបស់ខ្លួនក្នុងខែ តុលា 2018 នេះ សូមអញ្ជើញទស្សនា…

អត្ថបទពេញនិយម

Exit mobile version