ជីវិត និងសង្គម

ស្តាប់កម្សាន្តចម្រៀងចុងសប្តាហ៍ជាមួយលោក Jackie Chan ច្រៀងផ្ទាល់ ពិតជាពិរោះ និងមានន័យណាស់សម្រាប់នារីម្នាក់នោះ…

Posted on

(អត្ថបទនេះអានចំនួន 1 នាទី)

តារាភាពយន្ត នរណាៗក៏ស្គាល់មានឈ្មោះបោះសម្លេងចាក់ច្រេះក្នុងដួងចិត្តទស្សនិកជនស្ទើរគ្រប់ៗគ្នានោះ ថ្មីៗនេះបានចេញបទចម្រៀងចាក់ដោតមួយបទយ៉ាងពិរោះ លន្លង់លន្លោច មានន័យជ្រាលជ្រៅដល់ការថ្លែងអំណរគុណជាអនេកដល់យើងគ្រប់គ្នាដែលជាអ្នកទស្សនាភាពយន្តរបស់គាត់ ហើយក៏សុទ្ធជាអ្នកដែលបានលើកទឹកចិត្តគាត់ក្នុងការថតភាពយន្ត ទាំងកំប្លែង និងមហាគ្រោះថ្នាក់កន្លងមកទល់បច្ចុប្បន្ននេះ។ លើសពីនេះ លោក Jackie Chan ក៏បានអរគុណជាពិសេសដល់នារីម្នាក់ដែលចូលមកក្នុងជីវិតគាត់ ហើយក៏ជាកម្លាំងចិត្តដ៏ធំសម្បើមរបស់គាត់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការសម្តែង និងថតខ្សែភាពយន្តគ្រប់រឿងផងដែរ។

ពិតជាពិរោះមែនណា! បើមិនជឿសាកទស្សនា និងស្តាប់បទចម្រៀងនេះទាំងអស់គ្នា (ជាភាសាចិន) ដែលនិពន្ធសាច់ភ្លេង (Melody/Music) ដោយតារាចម្រៀងដ៏ល្បីនៅប្រទេសចិន គឺលោក Jay Chou និងនិពន្ធ Lyrics ដោយលោក Preston Lee …

អត្ថបទពេញនិយម

Exit mobile version