សុខភាព
តិចនិចសាមញ្ញ តែអាចបំបាត់អាការឈឺក្បាលបានយ៉ាងឆាប់រហ័ស
អាការឈឺក្បាល ជារោគសញ្ញាមួយដែលបង្ហាញការឈឺកន្លែងណាមួយនៃក្បាល ឬក របស់យើង។ វាកើតឡើងដោយឈឺចាក់ដោត ឬតិចៗ ដែលមាន រហូតដល់200ប្រភេទ តែអាចសរុបមកត្រឹម 2សណ្ឋាន គឺ (1) បែបតឹងណែន (Tension-type) និង(2) បែបជាសន្ធាន (Cluster-type ស្រដៀងនឹងវិលមុខឈឺពេលក្បាល) អាការៈភាគច្រើនមិនថ្វីនោះទេ តែខ្លះវិញអាចប៉ះពាល់ដល់អាយុជីវិត ។ អាការឈឺក្បាលជាញឹកញាប់វាអាចបង្កផលប៉ះពាល់អាក្រក់ដល់ការទំនាក់ទំនង និងកិច្ចការងារផងដែរ។ អាការឈឺក្បាលនេះ អាចបណ្តាលមកពី៖ កង្វះជាតិទឹក, អស់កំលាំង, កង្វះដំណេក, ស្ត្រេស, ឥទ្ធិពលនៃថ្នាំពេទ្យ, ការឆ្លងមេរោគ, ការរំខាននៃសម្លេង, ផ្តាសាយ, របួសក្បាល, ការបរិភោគអាហារឬភេសជ្ជៈត្រជាក់ខ្លាំង, បញ្ហាភ្នែក ធ្មេញ ឬឆ្អឹង…ជាដើម។
ដើម្បីបំបាត់អាការឈឺក្បាល REAMKER សូមបង្ហាញលោកអ្នកនូវវិធីងាយៗ ដូចខាងក្រោម៖
1- បើមានអាការឈឺត្រង់ថ្ងាស និងចំហៀងក្បាលទាំងសងខាង (Migrain) សូមប្រើចង្អុលដៃចុចចំកណ្តាលថ្ងាស (ចន្លោះបរិវេណលើចញ្ចើម) និងឈ្លីគល់សក់ពីក្រោយក្បាល រយៈពេល1នាទី។
2- សូមប្រើម្រាមដៃចង្អុល និងកណ្តាលចុចត្រង់ចំនុចគល់ចិញ្ចើមសងខាង រយៈពេល1នាទី បន្ទាប់មកយកម្រាមចង្អុលសងខាងឈ្លីលើថ្ពាស់លោកអ្នក ត្រង់បរិវេណក្រោមភ្នែកសងខាង សម្រាប់កាត់បន្ថយអាការឈឺត្រង់បរិវេណថ្ងាស និងក្រោមភ្នែកទាំងសងខាង (Sinus)។
3- បើលោកអ្នកមានអាការឈឺត្រង់ថ្ងាស និងគុម្ពត្រចៀកសងខាង (Tension) លោកអ្នកអាចប្រើម្រាមមេដៃស្តាំចុចសង្កត់ឲ្យខ្លាំងលើចន្លោះមេដៃ និងចង្អុលដៃឆ្វេង ចុចរយៈពេល 5វិនាទីទៅវិញទៅមក រួចឈ្លី (Massage) កញ្ចឹងក លោកអ្នកទាំងសងខាងរយៈពេល 1នាទី។
4- លោកអ្នក អាចបន្ថយភាពតានតឹងឈឺក្បាលបែបសន្ធាន (Cluster) ដែលបង្កអាការឈឺជុំវិញបរិវេណភ្នែកទាំងសងខាង ដោយប្រើម្រាមដៃ2 (ចង្អុល និងកណ្តាល)ឈ្លឺសៀតផ្កា រយៈពេល5វិនាទី រួចប្រើពេល 5វិនាទីទៀតចុចឲ្យខ្លាំងត្រង់ចន្លោះម្រាមដៃនាង និងកូនដៃ ជាការស្រេច។
សូមតាមដាន និងអនុវត្តជាក់ស្តែងតាមវីដេអូខាងក្រោមទាំងអស់គ្នា…