ប្លែកៗ

ព្រឺរោម! តើពស់វែកនេះវាចូលទៅនៅក្នុងធុងកុំព្យូទ័រ តាមណា?

Posted on

(អត្ថបទនេះអានចំនួន 1 នាទី)

យ៉ាងម៉េចអញ្ចេះ!? ធុងកុំព្យូទ័រមួយនេះប្រហែលមានបញ្ហា ដែលលោកបងពស់វែកនេះអាច Hack បានហើយមើលទៅ បានជាចូលទៅសម្ងំក្នុងនោះបាន។ ជាទូទៅធុងកុំព្យូទ័រមិនមានរន្ធធំឯណាទេ គឺតូចៗសម្រាប់ចាប់ខ្ចៅ(វីស) និងឲ្យមានខ្យល់ចេញចូលប៉ុណ្ណឹង តែសែនចម្លែកពេកហើយ ដែលពស់វែកមួយក្បាលនេះអាចចូលទៅក្នុងនោះបាន។ ប្រហែលលួចចូលពេលម្ចាស់មិននៅហើយ! ដោយមានការសង្ស័យនឹងសម្លេងចម្លែកចេញពីធុងកុំព្យូទ័ររបស់ខ្លួន ហើយយល់ថាជាសម្លេងកូនឆ្មារតូចអីទេតាមមើល តែមិនអញ្ចឹងឯណាលោកព្រះ! លោកបងពស់វែកឡើងប៉ុនណាណីចូលទៅសម្ងំ ជួយជួសជុល និងបន្ថែម RAM ឲ្យកុំព្យូទ័រសោះ។ ពេលបើកសន្ទះដែកធុងកុំព្យូទ័រមក ម៉ែអើយជួយផង!!!

រឿងពិតនេះ កើតឡើងនៅប្រទេសឥណ្ឌា។ សូមទស្សនាដូចតទៅ៖

អត្ថបទពេញនិយម

Exit mobile version