ជីវិត និងស្នេហា
បើមនុស្សស្រលាញ់គ្នាពិតមែន ប្រាកដជាមិនអាចបែកគ្នាងាយៗឡើយ បើគ្មានអ្នកទីបី
ស្នេហ៍មួយចំនួនឈ្លោះគ្នារាល់ថ្ងៃ ប៉ុន្តែគេឈ្លោះគ្នាហើយ បានមួយភ្លែតក៏ត្រលប់មកលួងគ្នា ត្រូវគ្នាវិញ និងស្រលាញ់គ្នាដដែល នេះដោយសារតែពួកគេគ្មានអ្នកទីបីហ្នឹងហើយ ប៉ុន្តែបើហ៊ានតែមានអ្នកទីបីហើយ ឈ្លោះគ្នាតែបន្តិច ក៏មិនលួងគ្នា មិននិយាយរកគ្នា ហើយក៏បែកគ្នាបាន នៅពេលអ្នកសម្រេចចិត្តស្រលាញ់គ្នា អ្នកសម្រេចចិត្តពីរនាក់ ប៉ុន្តែហេតុអីនៅពេលសម្រេចចិត្តបែកគ្នា មិនព្រមសម្រេចចិត្តតែពិរនាក់? ហេតុអ្វីទៅចាប់អារម្មណ៍ជនទីបីធ្វើអី?
រូបភាពតំណាង
បើអ្នកស្រលាញ់គ្នាពិតមែន សូមកុំឆាប់ប្រែប្រួលទៅតាមអ្វីនៅជុំវិញខ្លួន កុំប្រែប្រួលដោយសារអ្នកថ្មីដែលចូលមក ដោយគ្រាន់តែគេជាអ្នកថ្មី គេស្អាតជាង ឬគេទំនងជាល្អជាងអ្នកចាស់ ប៉ុន្តែអ្នកអាចនឹងភ្លេចថា “តើម្នាក់នោះអាចទ្រាំជាមួយអ្នកដូចអ្នកចាស់ឬក៏អត់?”
រូបភាពតំណាង
កុំលែងដៃគ្នាងាយៗពេក ព្រោះទម្រាំបានស្រលាញ់គ្នា មិនមែនងាយៗទេ វាសុទ្ធតែជានិស្ស័យនិងព្រហ្មលិខិតដែលធ្វើឲ្យយើងបានជួបគ្នា សេពគប់គ្នា ស្រលាញ់គ្នា ហើយបើខ្ញុំនៅតែជាមនុស្សសំខាន់សម្រាប់អ្នក សូមឱបខ្ញុំឲ្យណែនដូចថ្ងៃដំបូងដែលយើងស្រលាញ់គ្នារហូតណា៎
រូបភាពតំណាង
ដកស្រង់ពី៖ ផ្ទះស្នេហ៍ – Home of Love