សិល្បៈ និងកម្សាន្ត

តួកុនដ៏ល្បីរបស់ចិន លោក ចូវ យុនហ្វាត (Chow Yun-Fat) ចាយលុយប៉ុន្មានក្នុងមួយខែ? មិនគួរឲ្យជឿទាល់តែសោះ ថា…

Posted on

(អត្ថបទនេះអានចំនួន 1 នាទី)

លោកអ្នកប្រហែលនៅចាំ និងធ្លាប់បានស្គាល់គាត់ហើយ តួកុនដ៏ល្បីកក្រើកក្នុងពិភពសិល្បៈរបស់ប្រទេសចិន ដែលធ្លាប់ចេញសម្តែងកុនជាច្រើនរឿងរាប់មិនអស់នោះ គឺលោក ចូវ យុនហ្វាត (Chow Yun-fat)។ បច្ចុប្បន្នគាត់មានទ្រព្យសម្បត្តិប្រហែល HK$5.6ពាន់លាន (ប្រមាណ US$714លាន) ចឹងការចំណាយរបស់គាត់វិញប្រហែលជាច្រើនណាស់ដែរហើយមិនថាអញ្ចឹង? បើលុយៗយ៉ាងហ្នឹងហើយនោះ…

អ្វីៗមិនដូចការគិតរបស់លោកអ្នកនោះទេ ក្នុងវ័យ 63ឆ្នាំ(បច្ចុប្បន្ននេះ) គេសង្កើតឃើញគាត់ប្រើទូរស័ព្ទម៉ាកល្បី(ពីមុន) NOKIA បត់តាំងពីដើមរហូតមក ទើបតែខូចនាពេលថ្មីៗនេះ។ ជាញឹកញាប់ គេតែងឃើញគាត់ស្លៀកពាក់ខោ អាវយឺតយ៉ាងសាមញ្ញជាមួយស្បែកជើងតម្លៃ US$2 របស់គាត់ ហើយក៏ឃើញគាត់តម្រង់ជួរ(ចាត់ទុកជាការហាត់ប្រាណ និងជើងគាត់)រង់ចាំទិញសំបុត្រចូលមើលកុនដែលគាត់ចូលចិត្តផងដែរ ចំណែកឯការធ្វើដំណើរបស់គាត់វិញ គាត់ចូលចិត្តប្រើការដឹកជញ្ជូនសាធារណៈ MRT និងដើរ ជាជាងជិះរថយន្តទំនើបដូចតារាល្បីៗដទៃទៀត…។ល។ សរុបទៅ គាត់តាំងចិត្តចាយវាយ ត្រឹមតែ HK$800 (ប្រហែល US$102) ប៉ុណ្ណោះ ក្នុងមួយខែ សម្រាប់ជីវិតរស់នៅរបស់គាត់។

លោកបានលើកឡើងថា “ខ្ញុំមានអារម្មណ៍ថាលុយទាំងនោះមិនមែនជារបស់ខ្ញុំទេ គ្រាន់តែខ្ញុំគ្រប់គ្រងវាមួយរយៈបណ្តោះអាសន្នតែប៉ុណ្ណោះ!” ហើយលោកបានបន្តថា “នៅពេលគាត់ផុតជីវិតទៅ គាត់នឹងប្រគល់ប្រាក់ដែលគាត់មានទៅជាលក្ខណៈសប្បុរសធម៌ទាំងអស់តែម្តង។” នេះបើយោងតាមព័ត៌មានរបស់ Shanghai.ist។

ព័ត៌មានខាងលើនេះ REAMKER.com សូមចាត់ទុកជា “សារដាស់តឿន ឬសារពិចារណាមួយ” សម្រាប់បងប្អូនប្រិយមិត្តទាំងអស់គ្នា ទុកជាបទពិសោធន៍សម្រាប់ជីវិតរស់នៅ និងការចាយវាយរបស់លោកអ្នកផងចុះ៕

អត្ថបទពេញនិយម

Exit mobile version