គួរយល់ដឹង
គួរឲ្យអាណិត និងសរសើរមែននារីម្នាក់នេះ មិនទុកយាយនាងឲ្យនៅម្នាក់ឯងឡើយ
ថ្មីៗនេះ បើយោងតាម Readers Portal បានបង្ហាញពីជីវភាព និងជីវិតរស់នៅរបស់នារីម្នាក់ ដែលគួរឲ្យចាប់អារម្មណ៍ អាណិត និង កោតសរសើរនាង ដោយការដែលទុកយាយនាងនៅផ្ទះម្នាក់ឯង មិនមែនជាជម្រើសរបស់នាងឡើយ ទោះនាងមិនមែនជាម្ចាស់ក្រុមហ៊ុន ឬម្ចាស់ហាង ឬអ្នកមាន។ រាល់ពេលនាងតែងតែនាំយាយរបស់នាងទៅជាមួយនាង ដោយផ្តល់នូវការយកចិត្តទុកដាក់ ផ្តល់ភាពកក់ក្តៅ ក្នុងវ័យ៨៨ឆ្នាំទៅហើយរបស់យាយនាង។ ធម្មតាពេលចាស់ទៅ យាយនាងមិនមានកំលាំងឯណាទៅដើរបានយូរទេ ចឹងនាងក៏អៀវយាយនាងតែម្តង។
តាមស្ថិតិស្រាវជ្រាវដ៏ច្បាស់លាស់ និងទស្សនាវដ្តី Nursing បានបង្ហាញថា មនុស្សចាស់ប្រមាណ 50% ដែលកំពុងស្ថិតក្នុងការព្យាបាលពេលចាស់ជរា រោគសញ្ញាខ្លាំងជាងគេបំផុតនោះ គឺការមិនយកចិត្តទុកដាក់ ឬហាក់បោះបង់ពួកគាត់ចោល ដោយកូនៗ ឬចៅៗ មានកិច្ចការ ការងារ ឬរៀនសូត្រ ដោយទុកឲ្យគាត់នៅម្នាក់ៗឯងអោបនូវភាពឯការកនិយាយមិនត្រូវ។ ចំនួនមនុស្សចាស់ ៧០ម៉ឺន ក្នុងចំណោមទាំងអស់ ១លាន ២សែននាក់ ឃើញថាសុទ្ធតែមានរោគសញ្ញាផ្លូវចិត្តនៃភាពឯកានេះតែម្តង ហើយក្នុងនោះមានចំនួនកើនឡើងគួរឲ្យកត់សម្គាល់ផងដែររៀងរាល់ឆ្នាំថ្មីៗនេះ។
មនុស្សភាគច្រើនគិតថា មនុស្សចាស់ច្បាស់ជាមិនទម្លាប់ក្នុងបរិយាកាសនៃការរស់នៅបែបសម័យ ឬក្មេងៗដូចគាត់ឡើយ តែតាមពិតការយល់នេះ មិនទាន់គ្រប់គ្រាន់ និងត្រឹមត្រូវ 100%ឡើយ។ សម្រាប់យាយរបស់នាងវិញ គឺចង់ទៅក្រៅ មើលមនុស្សចេញចូល ទៅមកទៅវិញ និងការយកចិត្តទុកដាក់មកលើគាត់។
សរុបមក រឿងរ៉ាវសង្ខេបរបស់នារីរូបស្រស់ម្នាក់ដែលតែងតែអៀវយាយរបស់នាងទៅធ្វើការជាមួយនេះ គឺពិតជាគួរឲ្យកោតសរសើរ ដោយក្តីអាណិតអាសូរ និងគោរពមួយផងដែរ ក្នុងចំណោមកាយវិការ ឬទង្វើល្អៗជាច្រើនទៀតរបស់កូនៗ ចៅៗ របស់ជីដូនជីតា ប៉ាម៉ាក់ បងប្អូន នៃគ្រួសារនិមួយៗ ផ្សេងៗពីគ្នា៕