ទូរស័ព្ទដៃ
ពិតជាដល់ពេលហើយ! យុគសម័យ Hybrid Phone បានមកដល់ហើយ
ក្រោយពីក្រុមហ៊ុនយក្ស Samsung របស់ប្រទេសកូរ៉េ បានបញ្ចេញអាវុធរបស់ខ្លួនវាយចូលទីផ្សារទូរស័ព្ទប៉ុន្មានថ្ងៃនេះ ជាមួយបច្ចេកវិទ្យាទំនើបធំៗរបស់ខ្លួន ដូចជា៖ ស្កេនក្រយ៉ៅដៃលើអេក្រង់, កាម៉េរ៉ាមុខក្រោយកាន់តែច្រើន, អេក្រង់កាត់ (មិនឆកក្បាល), អាចសាកwirelessទៅឧបករណ៍អេឡិចត្រូនិចផ្សេងៗទៀត, បច្ចេកវិទ្យា 5G រួមនឹងលក្ខណៈពិសេសមួយចំនួនទៀតនោះ…។ល។ គេឃើញ Samsung ដដែលក៏បានបញ្ចេញនូវប្រភេទទូរស័ព្ទមួយប្រភេទទៀត ដែលក្រុមហ៊ុនបានសិក្សាអស់រយៈពេលជាច្រើនឆ្នាំកន្លងមក នោះគឺ Samsung Fold ដែលធ្លាប់លេចលឺព័ត៌មានខ្លះៗកន្លងមកតាំងពីឆ្នាំ 2016 ឈ្មោះថា Samsung X នោះ។
ពិតជាអស្ចារ្យណាស់ តាមពិតមិនមែនមានតែក្រុមហ៊ុន Samsung មួយប៉ុណ្ណោះទេ ដែលបានកំពុងសិក្សា និងបញ្ចេញផលិតបែបនេះ ក្នុងនោះក៏មានក្រុមហ៊ុនទូរស័ព្ទ Huawei (ដែលកំពុងរងការវាយប្រហារពីសហរដ្ឋអាមេរិច) បានបញ្ចេញអាវុធរបស់ខ្លួនផងដែរ គឺ Huawei Mate X ដោយមានលក្ខណៈគ្រប់គ្រាន់ក្នុងការប្រជែងទីផ្សារជាមួយនឹង Samsung Fold ផងដែរ។ តាមពិតទៅ ក្រុមហ៊ុន Apple Inc. ក៏បានកំពុងតែសិក្សាយូរឆ្នាំផងដែរ លើផលិតផលប្រភេទនេះ គ្រាន់តែថា Apple បច្ចុប្បន្នហាក់មានអំនួតលើផលិតផលខ្លួនឯងពេក ដោយខណៈនេះ ឆ្នាំ 2019 ហើយ iPhone ហាក់បំពាក់នូវបច្ចេកវិទ្យាក្រោយគេបន្តិចហើយ ដូចជា៖ ប្រភេទអេក្រង់, កាម៉េរ៉ា, បច្ចេកវិទ្យាដោះសោរដោយស្កេនលើអេក្រង់, បច្ចេកវិទ្យា 5G …ជាដើម។
និយាយទៅ នៅក្នុងឆ្នាំ 2019 នេះ ក្រុមហ៊ុនដែលបញ្ចេញប្រភេទទូរស័ព្ទ Hybrid (ត្រង់នេះ Reamker.com ចង់មានន័យថា ប្រភេទទូរស័ព្ទ រួមនឹងប្រភេទ Table នៅលើឧបករណ៍តែមួយ) មានតែ 2 គឺ៖ Samsung និង Huawei។ យើងរង់ចាំមើល Apple និងក្រុមហ៊ុនផ្សេងទៀត ដូចជា Oppo ឬ Vivo និង Xiaomi …ជាដើម អាចនឹងបញ្ចេញផលិតផលប្រភេទនេះដូចគ្នា ចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ 2020)។
តាមការវិភាគរបស់ Reamker.com នៅឆ្នាំ 2021 អាចនឹងមានប្រភេទទូរស័ព្ទ Hybrid ដែលមានរហូតដល់ 3ផ្ទាំងអេក្រង់ខាងក្នុង ដូចរូបខាងក្រោមនេះផងដែរ… សូមរង់ចាំតាមដានទាំងអស់គ្នា៖
ដើម្បីទទួលព័ត៌មានលម្អិតបន្ថែមស្តីពី Samsung Fold សូមទស្សនាវីដេអូដូចខាងក្រោម៖
ដើម្បីទទួលព័ត៌មានលម្អិតបន្ថែមស្តីពី Huawei Mate X សូមទស្សនាវីដេអូដូចខាងក្រោម៖
ដើម្បីទទួលព័ត៌មានលម្អិតបន្ថែមស្តីពី Protoype of iPhone ប្រភេទថ្មី សូមទស្សនាវីដេអូដូចខាងក្រោម៖