ព័ត៌មាន

នៅពេលនេះ យើងអាច បង្កើត Avatars ជារូបថ្លុករបស់យើងផ្ទាល់ជាមួយនឹងមុខងារថ្មី របស់ហ្វេសប៊ុក បានហើយ

Posted on

(អត្ថបទនេះអានចំនួន 1 នាទី)

ថ្មីៗ នេះក្រុមហ៊ុនហ្វេសប៊ុក បានដាក់ប្រកាស Avatars ដើម្បីប្រកួតប្រជែងជាមួយនឹង Bitmoji អោយប្រើប្រាស់ នៅក្នុង សហរដ្ឋអាមេរិក ដែលអនុញ្ញាត្តិអោយ អស់លោកអ្នក កែប្រែ នឹង បង្កើត រូបថ្លុកខ្លួនអ្នកផ្ទាល់ សំរាប់ប្រើប្រាស់ នៅក្នុង ការបញ្ចេញយោបល់ រឺ ប្រអប់សារ សំរាប់ ហ្វេសប៊ុក។

ហើយក្នុងរយៈពេល ពីរ បី ថ្ងៃនេះ ក្រុមហ៊ុន ហ្វេសប៊ុក បានបញ្ចេញអោយប្រើប្រាស់ នូវកំនែ ថ្មី របស់ខ្លួនរួមមានមុខងារ Avatars នេះក្នុងប្រទេសតែមួយចំនួនតែប៉ុណ្ណោះ ក្នុងការសាកល្បង ដូចជាប្រទេស សហរដ្ឋអាមេរិក, អូស្ត្រាលី, ញ៉ូសឺលែន, អឺរ៉ុប នឹង ប្រទេស កាណាដា តែប៉ុណ្ណោះ។

បង្កើត Avatars ដើម្បីបង្កើតរូបថ្លុករបស់យើងផ្ទាល់ជាមួយនឹងមុខងារថ្មី របស់ហ្វេសប៊ុក បានហើយ

នៅក្នុងមុខងារ Avatars នេះដែរ វាមានលំនៅប្រហាក់ប្រហែលទៅនឹង Avatars នៅក្នុងកម្មវិធី Snapchat ដែលអនុញ្ញាត្តិអោយយើង ដូររូបថ្លុក របស់យើង, ទំរង់មុខ, សក់, ពុកមាត់, ពណ៌សម្បុរ ព្រមទាំង មានការកំណត់ ទឹកមុខ សប្បាយ កើតទុក្ខ នឹង មុខងារដទៃទៀតជាច្រើន សំរាប់ធ្វើអោយរូបថ្លុក របស់អ្នកកាន់តែមានភាពរស់រវើក។

សំរាប់ប្រជាជន កម្ពុជាយើង អាចនឹងបានប្រើប្រាស់មុខងារថ្មីនេះ នៅក្នុងកំនែរ បន្ទាប់ ។

បង្កើត Avatars ដើម្បីបង្កើតរូបថ្លុករបស់យើងផ្ទាល់ជាមួយនឹងមុខងារថ្មី របស់ហ្វេសប៊ុក បានហើយ

អត្ថបទពេញនិយម

Exit mobile version