គួរយល់ដឹង
គួរយកតម្រាប់តាមសត្វមាន់ (រឿងនិទានខ្លី ៗ បង្រៀនគំនិត)
មានរឿងមួយនៅស្រុកចិនបានដំណាលថា លោកព្រឹទ្ធាចារ្យ អ៊ូយ៉ាង មានសិស្ស ពីរ នាក់។ ម្នាក់ឈ្មោះ ស៊ិយិងគុយ ជាមនុស្សស្ងប់ស្ងៀមមិនសូវនិយាយស្តី ឈ្ងោកមុខប្រឹងប្រែងហាត់វិទ្យាយុទ្ធ ព្យាយាមសរសេរអាន ចំណែក ស៊ីហ្វើយ ជាសិស្សម្នាក់ទៀតនោះពូកែចរចា តែក៏ឧស្សាហ៍ព្យាយាមហ្វឹកយុទ្ធមិនចាញ់គ្នាដែរ