(អត្ថបទនេះអានចំនួន 1 នាទី)
ទាំងនេះគឺជាវិធីសាស្រ្តធ្វើឱ្យមនុស្សប្រុស ឬមនុស្សស្រីម្នាក់សប្បាយចិត្ត គឺថាងាយស្រួលដូចបកចេកចឹងហ្មង!

វិធីធ្វើឱ្យមនុស្សប្រុសម្នាក់សប្បាយចិត្ត មិនពិបាកទេ! ដោយគ្រាន់តែ៖
- ស្រឡាញ់ស្មោះនឹងគាត់
- កុំរករឿងគាត់ពេក
- កុំបិទសិទ្ធិគាត់ពេក

*** ហើយវិធីធ្វើឱ្យមនុស្សស្រីម្នាក់សប្បាយចិត្តក៏មិនពិបាកដែរ ដោយគ្រាន់តែ៖
- ស្រឡាញ់នាងខ្លាំងៗ
- សរសើរនាងជានិច្ច
- ស្មោះត្រង់នឹងនាង
- នាងថាយ៉ាងម៉េចត្រូវតែតាម
- ធ្វើខុសត្រូវលួងនាង
- នាងធ្វើខុស ក៏ត្រូវលួងនាង
- នាងចាប់អារម្មណ៍ប្រុសផ្សេងកុំប្រច័ណ្ឌនាង
- នាងថាយ៉ាងម៉េចគឺត្រូវតែជឿ
- ហាមមើលស្រីផ្សេង
- នាងចង់បានអីត្រូវតែបាន
- នាងមិនសប្បាយចិត្ត ត្រូវលួងនាង
- នាងដេញកុំចេញ
- ទោះនាងកុហកក៏ត្រូវតែជឿ
- ធ្វើខុសត្រូវសុំទោសនាង១០ដង
- ហាមធ្វើអីឱ្យនាងសង្ស័យ
- បើនាងខឹងត្រូវអង្វរនាង
- បើខឹងនាង ក៏ត្រូវលួងនាង
- ត្រូវធ្វើឱ្យនាងសើច
- យកចិត្តទុកដាក់ចំពោះនាង
- ផ្ដល់សិទ្ធិឱ្យនាងធ្វើអីតាមចិត្ត
- ចងចាំថ្ងៃកំណើតរបស់នាង
- ការពារនាងជានិច្ច
- យកនាងជាជម្រើសទីមួយ
- នាងបញ្ជាឱ្យឈប់ទាក់ទងអ្នកណា គឺត្រូវតែឈប់
- កុំធ្វើឱ្យទាស់ចិត្តនាង
- នាងថារាត្រីសួស្ដី គឺត្រូវតែដេក
- នាងសួរថានាងស្អាតអត់ គឺត្រូវឆ្លើយថាស្អាត
- ហាមសរសើរស្រីផ្សេង
- នាងសរសើរប្រុសផ្សេង ត្រូវយល់ស្រប
- នាងដោះសារត្រូវតែជឿ់
- ទុកចិត្តនាង
- នាងជេរកុំត នៅឲ្យស្ងៀម
- ទោះនាង block ក៏ត្រូវរកវិធីសុំទោសនាង
- កុំសងសឹកនាង
- គាំទ្រគ្រប់ទង្វើរបស់នាង
- នាងឱ្យស្បថ ត្រូវហ៊ានស្បថ
- នាងប្រកាន់ ហាមប្រកែក
- នាង call ទៅ ត្រូវតែលើក
- នាងបបួលទៅណា ត្រូវតែទៅ
- ហាមនិយាយថារវល់
- រកពាក្យថ្មីៗ ដើម្បីសរសើរនាង
- ឈប់ស្និទ្ធស្នាលមិត្តភក្ដិស្រីៗដទៃទៀត
- កុំល្មើសច្បាប់ដែលនាងចែង
- ព្រឹកព្រលឹមត្រូវនិយាយ “Good Morning” មុនពេលនាងភ្ញាក់
- យប់មុនដេកត្រូវនិយាយ៖ “Good Night”
នេះគ្រាន់តែជាវិធីសាស្ត្រត្រួសៗ ដើម្បីឱ្យស្រីម្នាក់សប្បាយចិត្ត នៅសល់ជាង4500ចំណុចទៀត ខ្ញុំរៀបរាប់មិនបានអស់ សូមអធ្យាស្រ័យ៕



ដកស្រង់ពីទំព័រ៖ LengHak Lee





