ជីវិត និងសង្គម

ក្តៅៗ! សហស្ថាបនិក Instagram បានលាឈប់ពីការងារ ដោយសារមូលហេតុ…

(អត្ថបទនេះអានចំនួន 1 នាទី)

ប្រធានប្រតិបត្តិ លោក Keven Systrom និងលោក Mike Krieger បានលាឈប់ពីការងារក្រុមហ៊ុន Instagram ប៉ុន្តែស្ថានការនេះ មិនជះឥទ្ធិពលដល់ការផ្សាយពាណិជ្ជកម្មរបស់ Instagram ឡើយ នេះបើយោងតាមព័ត៌មានទទួលបាន។

គួររំលឹកផងដែរថា Intagram ត្រូវបានក្រុមហ៊ុនយក្សខាងផ្នែកបណ្តាញសង្គម គឺ Facebook Inc. ទិញមកគ្រប់គ្រង ដោយធ្វើឲ្យសន្ទុះនៃកំនើនប្រាក់ចំណូលលើការផ្សាយពាណិជ្ជកម្មកើនឡើងយ៉ាងខ្ពស់មិនគួរឲ្យជឿ ក្នុងអំឡុងឆ្នាំ2012 ក្នុងទឹកប្រាក់ប្រមាណមួយពាន់លានដុល្លារ ។

ព័ត៌មានត្រូវបានទម្លាយដោយ The New York Times ថាលោកទាំងពីរនាក់ខាងលើដែលជាសហស្ថាបនិក Instagram នឹងចាកចេញ ដោយពួកគាត់មានគម្រោងបង្កើតអ្វីមួយ ដែលមានលក្ខណៈច្នៃប្រឌិតថ្មីក្នុងពេលដ៏ឆាប់ខាងមុខនេះ។

ឃើញថាពួកគាត់ចាកចេញពីក្រុមហ៊ុនដែលគាត់បង្កើតឡើងតាំងពីឆ្នាំ2010មួយនេះ ស្របពេលដែលវាក៏កំពុងតែរីកចម្រើនយ៉ាងខ្លាំងណាពេលបច្ចុប្បន្នសម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គម Instagram នេះ។ ចុះហេតុអ្វីបានជាពួកគាត់ចាកចេញ?

ប៉ុន្តែទាំងនេះ មិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលដល់ក្រុមហ៊ុននោះទេ តាមពិតក្រុមហ៊ុនកាន់តែមានការរីកចម្រើនខ្លាំងរហូត 1000%(មួយពាន់ភាគរយ) តាំងពី Facebook Inc. បានទិញ Instagram នេះមកគ្រប់គ្រង ក៏ព្រោះជាក្រុមហ៊ុនដែលនាំមុខគេលើបណ្តាញសង្គមលើពិភពលោក នេះបើយោងតាមសម្តីរបស់លោក Douglas ដែលជាប្រធានប្រតិបត្តិនៃក្រុមហ៊ុន Steelhouse។

តាមពិតមូលហេតុចំបងមកពី៖ ព័ត៌មានផ្លូវការរបស់ Bloomberg បានអះអាងថា មកពីមានសម្ពាធការងាររវាងលោកទាំងពីរខាងលើ និងលោកប្រធាន Mark Zuckerberg ទើបឈានដល់ការលាឈប់ពីការងារនេះ។

អត្ថបទពេញនិយម

ទៅលើ

មុននឹងចាកចេញ ពី ព័ត៌មាន រាមកេរ្តិ៍
សូមមេត្តាជួយ ចុច ឡាច នឹង តាមដាន ទំព័រ របស់ យើងខាងក្រោម

close-link

ទទួលបានឥតគិតថ្លៃ 

ទទួលបាន ឌូម៉ែន រួមនឹងការបង្ហោះ គេហទំព័រ
មួយឆ្នាំពេញ ដោយឥតគិតថ្លៃពី អង្គរឌីសាញ
ចុះឈ្មោះឥឡូវនេះ
ល័ក្ខខ័ណ្ឌត្រូវបានអនុវត្ត អានបន្ថែម នៅលើវេបសាយ អង្គរឌីសាញ
close-link
ចុះឈ្មោះឥឡូវ​នេះ