តើប្រិយមិត្តធ្លាប់មានការរំខានផ្សេងៗ ពីក្នុងគេហទំព័របណ្ដាញសង្គមយក្ស Facebook ទេ?

Reamkear សូមចែករំលែកពីវិធីសាស្រ្តងាយៗបំផុត ដើម្បីការពារគណនី Facebook របស់លោកអ្នកអោយមានសុវត្តិភាពល្អ៖
១.ត្រូវការពារពាក្យសម្ងាត់របស់អ្នកដោយ៖
- កុំប្រើលេខកូដសម្ងាត់ហ្វេសប៊ុករបស់អ្នកទៅលើកុំព្យូទ័រដែលគ្មានប្រភពច្បាស់លាស់
- មិនត្រូវចែកចាយកូដសម្ងាត់ហ្វេសប៊ុករបស់អ្នកដល់អ្នកដទៃ ហើយត្រូវទុកនៅកន្លែងមានសុវត្ថិភាព
- ជៀសវាងការបញ្ចូលឈ្មោះរបស់អ្នក ឬពាក្យធម្មតា លេខកូដសម្ងាត់របស់អ្នកគួរតែមាននិមិត្តសញ្ញា, លេខ, អក្សរតូចធំលាយជាមូយគ្នាយ៉ាងតិច ៨តួ
- ត្រូវប្តូរលេខកូដសម្ងាត់ហ្វេសប៊ុករបស់អ្នក រៀងរាល់ ៦ខែម្តង

២. ធ្វើតាមការណែនាំពី Facebook អំពីប្រព័ន្ធសុវត្ថិភាព ដោយប្រើប្រាស់ Shortcut Privacy ដែលមានស្រាប់បានដោយចុចទៅលើជ្រុងស្ដាំខាងលើ ដែលមាននៅក្នុង Account Facebook របស់ប្រិយមិត្តស្រាប់នោះ ដើម្បីដាក់ Privacy ទាំងឡាយ។
៣. ជ្រើសរើសសម្រាប់ការ Post ដោយគ្រាន់តែចូលទៅ ដូចបានប្រាប់ក្នុងរូបខាងលើនេះ សម្រាប់មុខងារ ៣យ៉ាង៖ ទី១ គឹសម្រាប់ការដាក់ឲ្យឃើញសម្រាប់ជនណាដែលប្រិយមិត្តចង់ឲ្យឃើញនូវអ្វីដែលប្រិយមិត្តនឹងត្រូវបង្ហោះ (Post) លើកក្រោយៗ។ វាមានជម្រើសបន្តទៀតដូចជា Public (សម្រាប់មនុស្សទូទៅ), Friends (សម្រាប់តែមិត្តភក្តិរបស់អ្នក), Only Me (សម្រាប់តែអ្នក), Custom (សម្រាប់បុគ្គលអ្នកចង់ឲ្យឃើញ និងបុគ្គលដែលអ្នកមិនចង់ឲ្យឃើញដោយគ្រាន់វាយឈ្មោះអ្នកទាំងនោះចូលក្នុង List ដែលគេឲ្យ), Family (សម្រាប់គ្រួសារក្នុង Facebook) …។ល។ ទី២ គឺការដាក់ Lock Activity Log ដែលអាចការពារក្នុងការ Tag រូប ឬវីដេអូពីមនុស្សមួយចំនួន ដែលអ្នកមិនចង់ឲ្យវាមានក្នុង Timeline របស់អ្នក។ ពេលណាប្រិយមិត្តដាក់វាហើយ រាល់ការ Tag ទាំងឡាយត្រូវបានគេទុកមួយឡែកសិន ក្រោយមកប្រិយមិត្តអាចអនុញ្ញាតបាននៅពេលក្រោយ។ ទី៣ គឺការដាក់ក្នុង Timeline របស់អ្នកស្រាប់ ដោយគ្រាន់វាយឈ្មោះបុគ្គលណាដែលប្រិយមិត្តចង់ដឹង។ វាមានភាពងាយស្រួលក្នុងការចង់ដឹង ពីបុគ្គលណាម្នាក់ដែលពេលគេចូលទៅ Timeline របស់អ្នក។
៤. ការកំណត់សម្រាប់បុគ្គលណាដែលអាចទាក់ទងមកអ្នកដោយ ចុចលើពាក្យ Who Can Contact Me សម្រាប់ការកំណត់បុគ្គលណាដែលចង់ទាក់ទង ឬ Add មកធ្វើជា Friend អ្នកក្នុង Facebook ។
៥. បិទសម្រាប់ការ Post អ្វីៗចូលក្នុង Timeline របស់អ្នក ធ្វើនេះសម្រាប់ការពាររាល់បុគ្គលណាដែលចង់Postអ្វីៗចូលទៅក្នុង Timeline របស់អ្នកបានយ៉ាងងាយដូចជា ការផ្សាយផលិតផលផ្សេងៗជាដើម។
៦. កំណត់ការចូលមើល Timeline របស់អ្នក ប្រិយមិត្តក៏អាចទប់ស្កាត់ ឬបិទបុគ្គលមួយចំនួនផងដែរ ដែលប្រិយមិត្តមិនចង់ឲ្យពួកគេចូលមកមើលអ្វីៗក្នុង Timeline របស់ប្រិយមិត្តផងដែរ។ ដោយគ្រាន់ចូលទៅក្នុង Settings ដើម្បីកំណត់វាជាការស្រេច។
៧. ធ្វើការចាកចេញទៅលើ Devices ណាដែលលោកអ្នកមិនស្គាល់ ដោយចុចលើពាក្យ Settings -> Security and Login នឹងបើកមុខងារ Two-Factor Authentication ហើយលេខកូដនេះ នឹងបង្ហាញនៅលើឧបករណ៍ (ចាស់) របស់យើង ដែលកំពុងប្រើប្រាស់។ ដូចនេះ បើសិនជា មានអ្នកណាលួចចូលប្រើ គណនី Facebook របស់យើងដោយប្រើឧបករណ៍ផ្សេងនោះ យើងនឹងដឹងភ្លាម ហើយពួកគេមិនអាច Log in ចូលប្រើបានទេ បើទោះជាពួកគេដឹងលេខសម្ងាត់របស់យើងក៏ដោយ។
៨.ចុងក្រោយបង្អស់ Reamker ហាមដាច់ខាត មិនត្រូវភ្ជាប់ទៅតំណ (Link) រឺទាញយកកម្មវិធីផ្សេងៗជាមួយនឹងវេបសាយណាដែលគ្មានប្រភពច្បាស់លាស់ ដូចជា៖ វេបសាយទស្សន៍ទាយមុខមាត់, ការងារ, ទាយឈ្មោះ, ស្នេហា និងពីអនាគតរបស់អ្នកអោយសោះបើមិនចង់ បាត់បង់គណនី Facebook របស់អ្នក៕





