ព័ត៌មាន

ស្ត្រីជនភៀសខ្លួនខ្មែរ​ នៅក្នុងរូបថតដ៏ល្បីល្បាញនៅក្នុងពិភពលោកនាឆ្នាំ (១៩៧៩) គឺ​ពេលនេះបានទទួលអនិច្ចកម្ម​ហើយ​

(អត្ថបទនេះអានចំនួន 1 នាទី)

រូបថតស្ត្រីបីកូនក្នុងទសវត្សរ៍ឆ្នាំ១៩៧៩ ក្នុងឈុតសំលៀកបំពាក់ពណ៌ខ្មៅ បីកូនក្នុងដៃ ឈរអមដោយកូនប្រុសស្រីនៅសងខាង ក្នុងទឹកមុខស្លេកស្លាំងស្គមស្គាំង គួរអោយសង្វេគ។ រូបថតនេះ ធ្វើអោយពិភពលោកចាប់អារម្មណ៍ និងស្គាល់រូបគាត់ ជាពិសេសបានធ្វើអោយប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានចាប់អារម្មណ៍ និងចង់ដឹងអំពីរឿងរ៉ាវរបស់គាត់។ លោកយាយ តោង អូន (ថោង អូន) កើតក្នុងឆ្នាំ ១៩៣២ (01/07/1932) ក្នុងរាជធានីភ្នំពេញ។ លោកយាយបានរៀបអាពាហ៍ពិពាហ៍ ជាមួយលោក ថោង សំ មានកូនចំនួន ៥នាក់ ប្រុស៤ ស្រី១។ ក្នុងរបបគុកឥតជញ្ជាំង ប្រល័យពូជសាសន៍ ប៉ុល ពត លោកយាយបានទទួលរងទុក្ខវេទនា ដូចជាប្រជាពលរដ្ឋខ្មែរទូទៅក្នុងសម័យនោះដែរ។ លុះដល់ដាច់ឆ្នាំ ៧៩ លោកយាយ បានភៀសខ្លួនជាមួយស្វាមី និងកូនៗ ៥នាក់ទៀត មករស់នៅប្រទេសទីបី (បារាំងសេស) ដូចមាននៅក្នុងរូបថតស្រាប់ (ស្លាប់ម្នាក់ក្នុងសម័យនោះ កូនស្រី) ។

លោកយាយ តោង អូន បានទទួលអនិច្ចកម្មនៅថ្ងៃ ១រោច ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃអង្គារ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ដោយរោគាពាធ ក្នុងជន្មានយុ ៨៦ឆ្នាំ នៅពែរីញើ ប្រទេសបារាំង។

Pol Pot 1
ក្មេងប្រុសដែលបីក្នុងដៃ ឈ្មោះ តោង សំណាង បច្ចុប្បន្នមានអាយុ ៣៩ឆ្នាំ (រស់នៅប្រទេសបារាំង)
ក្មេងស្រីដែលឈរនៅខាងឆ្វេងដៃ ឈ្មោះ តោង សុភាព បច្ចុប្បន្នមានអាយុ ៤២ឆ្នាំ (រស់នៅប្រទេសបារាំង)
ក្មេងប្រុសឈរនៅខាងស្ដាំដៃ ឈ្មោះ តោង សារឿន បច្ចុប្បន្នមានអាយុ ៤៧ឆ្នាំ (រស់នៅប្រទេសបារាំង)

ផ្ទាំថ្មចម្លាក់៖ ស្ថិតនៅរដ្ឋ ម៉ាស្សាជូសេត សហរដ្ឋអាមេរិក

អត្ថបទពេញនិយម

ទៅលើ