គួរ​យល់​ដឹង

តើលោកអ្នកធ្លាប់ឃើញស្តេចកន្តៀរទេ…ពិតជាធំសម្បើមណាស់!

(អត្ថបទនេះអានចំនួន 1 នាទី)

កន្តៀរ (Termite) ជាសត្វល្អិតមួយប្រភេទដែលរស់នៅក្នុងរន្ធឬសំបុកដែលមានរចនាសម្ព័ន្ធដ៏ទំនើបមួួយ ហើយកូនៗតូចៗវាត្រូវបានបង្កើតឡើងពីមេ (ឬស្តេច)មួយក្បាលប៉ុណ្ណោះ ដោយមានការគាំពារ ថែរក្សាពីកន្តៀរជាច្រើនតាមឋានានុក្រមរបស់ក្រុមវា។ តាមការស្រាវជ្រាវបង្ហាញថា កន្តៀរជាប្រភេទសត្វដែលមានអំបូរ ឬស្រឡាយជាមួយនឹងកន្លាត តាំងពីជំនាន់ ជូរ៉ាស៊ីក (Jurassic)។ ជាទូទៅត្រូវបានគេហៅសត្វកន្តៀរនេះថា “ស្រមោច ស” តាមពិតវាមិនមែនជាស្រមោចទេ តែគេហៅយ៉ាងនេះ។ ដូចគ្នានឹងប្រភេទសត្វឃ្មុំដែរ កន្តៀរត្រូវបានបែងចែកតាមតួនាទីក្នុងក្រុម ជា “ពលករ” និង “ទាហាន” (Worker and Soldier)។ អាហារចាំបាច់របស់កន្តៀរ គឺវត្ថុអ្វីៗដែលងាប់ ជាទូទៅប្រភេទឈើ ស្លឹក ដី ឬពំនូកអាចម៍សត្វ។ គេឃើញមានសត្វកន្តៀរពាសវាលពាសកាលតែម្តង លើកលែងតែតំបន់អង់តាក់ទិចប៉ុណ្ណោះ។ ស្តេចកន្តៀរមានអាយុវែងជាងគេបំផុតបើធៀបនឹងសត្វល្អិតដទៃទៀត អាចពី 30 ទៅ 50 ឆ្នាំ។ សត្វកន្តៀរត្រូវបានក្លាយជាអាហាររបស់ប្រភេទមនុស្សមួយចំនួន ហើយវាក៏ត្រូវបានគេយកទៅធ្វើជាថ្នាំពេទ្យបែបបុរាណផងដែរ។

សូមលោកអ្នកទស្សនាវីដេអូខាងក្រោមនេះ ដើម្បីបានឃើញស្តេចកន្តៀរដ៏ធំសម្បើមមួយក្បាលក្នុងដីដ៏សែនរឹង បណ្តាលឲ្យចបកាប់ ត្រូវបានបាក់ដងដោយសារតែកាប់ដីដែលស្តេចកន្តៀរនៅពីក្នុងនោះ៖

អត្ថបទពេញនិយម

ទៅលើ