បន្ទាប់ពីការងារដ៏សែននឿយ និងហត់ពេញៗ មួយអាទិត្យៗ មួយខែៗ លោកអ្នកអាចសម្រាកលំហែរអារម្មណ៍ កាយ និងចិត្តខុសៗគ្នា ដូចជា៖ ការលេងហ្គីតា, ចុចអ័ក (ឬព្យ៉ាណូ), ទស្សនាភាពយន្ត (Home Theatre ឬ Cinema), ជិះកង់ជាក្រុម, ជិះម៉ូតូជាក្រុម, ជិះម៉ូតូផ្សងព្រេង (Adventure), ហែលទឹក, កាយសម្ព័ន្ធ, កំសាន្តតាមមាត់សមុទ្រ ឬតំបន់ខ្ពង់រាប និងភ្នំ…ជាដើម។
ក្នុងនោះ Reamker.com មានចំណាប់អារម្មណ៍មួយលើរបៀបនៃការលំហែរបែបហោះហើរលើអាកាស ជាមួយនឹងសត្វបក្សាបក្សី។ វាជារបៀបនៃការលំហែរដ៏អស្ចារ្យមួយនៅបរទេស ជាក់ស្តែងដូចការបង្ហាញក្នុងវីដេអូឃ្លីបរបស់ NATGEO (National Geographic Adventure) ខាងក្រោមមួយនេះអញ្ចឹង បាននាំអារម្មណ៍អ្នកទស្សនាទៅដល់ឋានអាកាសវេហាស៍មួយដែលព័ទ្ធជុំវិញដោយខ្យល់បរិសុទ្ធផុតពីដី ផ្ទៃមេឃខៀវស្រងាត់ បាត់អស់ភាពកង្វល់ បន្សល់តែភាពរីករាយ អារម្មណ៍ស្រស់ថ្លា ជាមួយបក្សាបក្សី សត្វក្ងានព្រៃ ដែលហោះហើរជាមួយអ្នកទេសចរណ៍ កម្រនឹងមាន។ សង្ឃឹមថា នឹងមាននៅស្រុកខ្មែរយើងដែរនាពេលអនាគត។
សូមលោកអ្នករីករាយកំសាន្ត ទេសចរណ៍លើលំហរមេឃា រម្យនាជាមួយបក្សាបក្សី ដូចតទៅ… គួរឲ្យចង់ហោះអញ្ចឹងដែរណាស់! រំភើបណាស់!!!
Source: Facebook
