ព័ត៌មាន

ហេតុអ្វីបានជាសហរដ្ឋអាមេរិចដកថយទ័ព្ធចេញពី អាហ្វហ្គានីស្ថាន?

(អត្ថបទនេះអានចំនួន 1 នាទី)

តេីបងប្អូនយល់យ៉ាងណាចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិច? ទាំង 23 ចំនុចអាចបកស្រាយចំងាយលោកអ្នកបាន៖

1/ ក្នុងសម័យសង្គ្រាមត្រជាក់ សហភាពសូវៀត បានប្រេីកងកំលាំងទ័ព្ធបុកចូលត្រួត្រាលេី អាហ្វហ្គានីស្ថាន ។ ក្នុងឆ្នាំ 1979 ប្រជាជនអាហ្វហ្គានីស្ថានមួយចំនួនមិនត្រូវការការត្រួតត្រារបស់សហភាពសូវៀតក៏បានចាត់តាំងកងកំលាំងទាហ៊ានចោរមួយក្រុមក្រោមឈ្មោះថា ម៉ូចាហុីដីន (ហៅតាមភាសាថៃ )

2/ គោលដៅរបស់ ក្រុមទាហ៊ានចោរម៉ូចាហុីដីនគឺ ដេីម្បីបណ្តេញសហភាពសូវៀតចេញពីប្រទេសឲ្យបាន។ ដោយសារតែ សហរដ្ឋ និង សហភាពសូវៀតបានកំពុងប្រឆាំងគ្នាស្រាប់ហេីយក្នុងសង្គ្រាមត្រជាក់នោះ សហរដ្ឋក៏បានផ្តល់ការគាំទ្រ និងឧបត្ថម្ភជា លុយ អាវុធ ដល់ក្រុមម៉ូចាហុីដីន ដេីម្បីតស៊ូជាមួយសហភាពសូវៀត រហូតដល់ក្រុមទាហ៊ានចោរនេះអាចដេញសហភាពសូវៀតចេញពីប្រទេសខ្លួនបានសម្រេច ក្នុងឆ្នាំ 1989 ។

3/ បញ្ហារចាប់ផ្តេីមឡេីងដោយសារតែ ម៉ូចាហុីដីន ជាក្រុមដែលមានសមាជិកជាប្រជាជនអាហ្វហ្គានីស្ថានដែលមានគំនិតខុសៗគ្នា ដូច្នេះក្នុងពេលសហភាពសូវៀតបានចាក់ចេញពី អាហ្វហ្គានីស្ថាន ពេលនោះធ្វេីឲ្យប្រទេសនេះ គ្មានអ្នកកាន់អំណាចនោះទេ។ វាជាមូលហេតុដែលធ្វេីឲ្យក្រុម ម៉ូចាហុីដីន បានបែកបាក់ខ្វែងគំនិតគ្នាផ្តាច់ខ្លួនជាក្រុមផ្សេងៗជាច្រេីនទូទាំងប្រទេសដោយអាស្រ័យលេីជំនឿរបស់ខ្លួន អ្នកខ្លះចង់ឲ្យប្រទេសរីកចំរេីនដូចប្រទេសលោកខាងលិច អ្នកខ្លះចង់ឲ្យប្រទេសរីកចំរេីនក្នុងនាមជាប្រទេស លទ្ធិអីស្លាមដ៏មានឥទ្ធិពលនិងតឹងរឹងមួយ។

4/ ក្នុងឆ្នាំ 1994 ក្រុមទាហ៊ានឈ្មោះ តាលីបង់ ត្រូវបានបង្ករបង្កេីតឡេីងដោយមនុស្សម្នាក់ឈ្មោះ ម៉ូហាម៉េត ហូម៉ា ដែលជាអតីតទាហ៊ានក្នុងក្រុម ម៉ូចាហុីដីន ខាងដេីម ។ ទស្សនៈវិស័យរបស់គេគឺ នឹងដឹកនាំនៅអាហ្វហ្គានីស្ថានឲ្យក្លាយជាប្រទេសលទ្ធិអុីស្លាមម្តងទៀត ដែលចាត់ឲ្យមានច្បាបក្រមវិន័យយ៉ាងតឹងរឹង ដូចជាហាមមេីលភាពយន្ត ហាមស្តាប់ចំរៀង ក្មេងស្រីៗហាមរៀនអក្សរឬចូលរៀននៅសាលា ហេីយស្ត្រីដែលពេញវ័យហេីយហាមធ្វេីការងារក្រៅផ្ទះ លេីកលែងតែអាជីពជាពេទ្យ រួមទាំងចាត់ឲ្យស្ត្រីទាំងអស់ត្រូវឃ្លុំមុខដោយក្រណាត់ឲ្យជិតនៅសល់តែរង្វង់ភ្នែកប៉ុណ្ណោះ។

5/ ឆ្នាំ 1996 ក្រុមតាលីបង់បានវាយសម្រុកចូលក្រុង កាប៊ូល បានសម្រេចដោយប្រកាសថានឹងប្តូរឈ្មោះប្រទេសអាហ្វហ្គានីស្ថាន ទៅជា Islamic Amirate បន្ទាប់មកច្បាប់ដ៏តឹងរឹងរបស់ក្រុមលទ្ធិអុីស្លាមនេះក៏ចាប់ផ្តេីមចូលជាធរមានចាប់ពីពេលនោះមក។

មិនត្រឹមតែកំណត់កំរិតសិទ្ធស្ត្រីប៉ុណ្ណោះទេថែមទាំងដល់អាណាព្យាបាលដែលជាមនុស្សប្រុសណាដែលមិនអាចគ្រប់គ្រងកូនស្រីខ្លួនបានក៏នឹងទទួលទោសទៀតផង។ ជាក់ស្តែង ឪពុករបស់ក្មេងស្រីអាយុ ១៥ ឆ្នាំម្នាក់ដែលបណ្តោយឲ្យកូនស្រីគាត់ទៅសាលារៀនក៏ត្រូវបានពួកតាលីបង់តាមទៅសំលាប់ដល់ផ្ទះតែម្តងដោយសំអាងថាខុសច្បាប់ ខុសការបញ្ជាររបស់តាលីបង់។

6/ ចំនុចទាក់ទងរវាងសហរដ្ឋ និង តាលីបង់បានកេីតឡេីងក្នុងឆ្នាំ 2001 ដោយក្នុងហេតុការណ៍ 9/11 ការវាយប្រហារលេីអាគារ៌ភ្លោះរបស់សហរដ្ឋអាមេរិច World Trade Building ដោយយន្តហោះបេីកបុក ដោយអ្នកដែលប្រកាសខ្លួនថាជាអ្នកបង្ករភារវ:កម្មលេីកនោះគឺ ប៊ិនឡាឌីន ដែលជាមេក្រុមភារវៈកម្មមួយក្រុម។ បន្ទាប់ពីវាយប្រហាររួច ប៊ិនឡាឌីនបានរត់ភាសខ្លួនទៅសំងំលាក់ខ្លួននៅ អាហ្វហ្គានីស្ថានដែលស្ថិតក្រោមការគ្រប់គ្រងដោយក្រុម តាលីបង់ក្នុងកំឡុងពេលនោះ។ គេសន្មតថា ក្រុមភារវ:កម្មដែលមានមេក្លោងជា លោកប៊ីនឡាឌីន និងក្រុម តាលីបង់គឺមានទំនាក់ទំនងមិត្តភាពទាហ៊ានអុីស្លាម ( Islamist Militant Group ) ក្នុងរូបភាពដូចគ្នា។

7/ បន្ទាប់ពីសហរដ្ឋបានស៊ឺបដឹងថា ប៊ិនឡាឌីននៅក្នុង អាហ្វហ្គានីស្ថាន ក៏បានដាក់កំហិតឲ្យតាលីបង់ប្រគល់ខ្លួន ប៊ិនឡាឌីន ឲ្យទៅសហរដ្ឋអាមេរិច ប៉ុន្តែត្រូវបានក្រុមតាលីបង់បដិសេធដែលជាហេតុធ្វេីឲ្យលោកប្រធានាធិបតី ចច ប៊ុស បានប្រកាស់ជំហរថា តាលីបង់ ត្រូវតែទទួលខុសត្រូវក្នុងរឿងនេះ។

8/ ថ្ងៃ 7 តុលា 2001 សហរដ្ឋអាមេរិចបានវាយប្រហារក្រុមតាលីបង់ដោយមានការប្រេីយន្តហោះចម្បាំងទំលាក់គ្រាប់បែកបំផ្លាញទីជុំរំរបស់របស់តាលីបង់ទូទាំងប្រទេស ត្រឹមតែរយះពេល ១ ខែក្រុមតាលីបង់ក៏បានចាញ់ ហេីយបែកខ្ញែកអស់ក្នុងខណៈ ប៊ិនឡាឌីន បានបន្តរត់គេចខ្លួនទៅសំងំក្នុងប្រទេស ប៉ាហ្គីស្ថានជំនួសវិញ។

9/ ក្នុងពេលតាលីបង់បានចាញ់សង្គ្រាមហេីយ សហរដ្ឋអាមេរិច បានព្យាយាមស្តារឡេីងវិញនូវប្រព័ន្ធរដ្ឋាភិបាលរបស់ អាហ្វហ្គានីស្ថានជាថ្មីឡេីងវិញបានមុនពេលរដ្ឋធម្មនុញ្ញថ្មីត្រូវបានបង្កេីតឡេីងក្នុងឆ្នាំ 2004 ហេីយក៏ឈានដល់មានការបោះឆ្នោតជ្រេីរេីសប្រធានាធិបតី។

10/ សង្គ្រាមត្រូវបានបញ្ជប់ស្ថានការណ៍នយោបាយ អាហ្វហ្កានីស្ថានក៏បានបន្តដំណេីរទៅមុខជារឿយគ្រប់ផ្នែក សេដ្ឋកិច្ចល្អជាងមុន 30% បេីធៀបជាមួយឆ្នាំមុនៗ

11/ ទោះជាយ៉ាងណាក៏ដោយ តាលីបង់ដែលបានចាញ់សង្គ្រាមនោះក៏បានចាប់ផ្តេីមរួមរួបគ្នាជាក្រុមសារជាថ្មីដេីម្បីសាងអាណាចក្ររបស់ខ្លួនសារជាថ្មីក្នុងគោលបំណងនាំប្រទេសឲ្យដេីរក្នុងរបប Pure Islamic Society ឲ្យបាន ។ គ្មានសេចក្តីរាយការណ៍ណាមួយបានបញ្ជាក់ទេថា តាលីបង់ទទួលបានអាវុធពីប្រពភណានោះទេ ប៉ុន្តែពួកតាលីបង់មានអាវុធគ្រប់ដៃ ព្រមទាំងមានក្បួនហ្វឹកហ្វឺនទាហ៊ានយ៉ាងលេចធ្លោរ ព្រមទងតាលីបង់ក៏ចាប់ផ្តេីមធ្វេីសង្គ្រាមដណ្តេីមប្រទេសពីរដ្ឋាភិបាលអាហ្វហ្កានីស្ថាន។

12 / តាលីបង់ព្យាយាមម្តងហេីយន្តងទៀតក្នុងសង្គ្រាមសុីវិលដេីម្បីដណ្តេីមប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្ទែមិអាចសម្រេចទៅបានដោយសារសហរដ្ឋអាមេរិចនៅពីក្រោយ អាហ្វហ្គានីស្ថាន ។

13/ ប្រជាជនអាហ្វហ្គានីស្ថាន 85% មិនពេញចិត្ត ព្រមទាំងមិនព្រមឲ្យតាលីបង់មកគ្រប់គ្រងប្រទេសនោះទេ។ ពួកគេមិនចង់ជួបសុបិត្តអាក្រក់ដូងកាលពីមុន ។

14 / ប៉ុន្តែតាលីបង់ លេងហ្គេមរយះពេលវែង ពួកគេព្យាយាមពន្យាពេល និងកែនកងទ័ព្ធបន្ថែមរងចាំពេលអាហ្វហ្គានីស្ថានចុះខ្សោយពួកគេនិងបុកចូលដណ្តេីមប្រទេសតែម្តង

15 / ទីបំផុតថ្ងៃនោះក៏មកដល់ ប្រជាជនសហរដ្ឋអាមេរិចនាំគ្នាឆ្ងល់ថា សហរដ្ឋអាមេរិចត្រូវព្យាយាមបន្តសាងសន្តិភាពក្នុងប្រទេស អាហ្វហ្គានីស្ថានរហូតដល់ពេលណា? ក្នុងរយះពេល 2002-2020 សហរដ្ឋអាមេរិចប្រេីប្រាស់ថវិកាជាតិក្នុងការជួយអាហ្វហ្គានីស្ថាន និង តស៊ូសង្គ្រាមជាមួយតាលីបង់ សរុបជាសាច់ប្រាក់ប្រមាណ 815700លានដុល្លា។ ហេីយប្រេីប្រាស់ថវិកាកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដែលត្រូវបានបំផ្លាញដោយសង្គ្រាមគិតជាទឹកប្រាក់ប្រមាណ 130500លានដុល្លា ។ សរុបជាសាច់ប្រាក់ 946200លានដុល្លា ដែលសាច់ប្រាក់ទាំងនេះសុទ្ធសឹងតែជាលុយដែលពលរដ្ឋអាមេរិកាំងបង់ពន្ធចូលរដ្ឋ។ មិនត្រឹមតែលុយប៉ុណ្ណោះទេ តែទាហ៊ានសហរដ្ឋត្រូវប្តូរជីវិតដោយសារសង្គ្រាមនៅអាហ្វហ្គានីស្ថានទៀតចំនួន2355នាក់ ។ សំនួរពីសំណាក់ប្រជាជនក៏មានដូចជា សហរដ្ឋអាមេរិចក៏បានសងសឹកដោយសំលាប់ ប៊ីនឡាឌីន បានហេីយ ហេីយក៏បាននៅជួយការពារអាហ្វហ្គានីស្ថានរយះពេលជិត ២០ ឆ្នាំហេីយដែរ តេីត្រូវបន្តចំណាយទាំងលុយនិងជីវិតមនុស្សដេីម្បីជួយប្រទេសអាហ្វហ្គានីស្ថាននេះ រួមទាំងមិនដែលបានទទួលផលប្រយោជន៍អ្វីចូលប្រទេសសោះឡេីយ?

16/ អ្វីដែលរដ្ឋាភិបាលអាមេរិចកង្វល់គឺ បេីដកកងទ័ព្ធចេញអាហ្វហ្គានីស្ថាននោះច្បាស់ជាប្រទេសនេះមិនអាចតស៊ូជាមួយតាលីបង់បាននោះទេ វាហាកដូចជាទុកឲ្យតាលីបង់ដណ្តេីមប្រទេសនេះបាយ៉ាងងាយ។

18/ យ៉ាងណាក៏ដោយ លោក ចូ បៃដិន បានប្រកាស់យ៉ាងច្បាស់ពេលកំឡុងរកសំលេងឆ្នោតថា លោកនិងបញ្ជប់សង្រ្កាមរាំរ៉ៃនេះ ! ( End the forever wars ) ។ ពេលឈ្នះឆ្នោត លោក ចូ បានរក្សាពាក្យសំដីដោយ ថ្ងៃ១៤ មេសា ២០២១ លោកបានប្រកាសថាលោកនឹងដកកងទ័ព្ធចេញពីអាហ្វហ្គានីស្ថានឲ្យអស់ក្នុងថ្ងៃទី 11-កញ្ញា2021 នោះមានន័យថាចាប់ពីពេលនោះតទៅវាជាតួរនាទីដែល អាហ្វហ្គានីស្ថានត្រូវចេះមេីលថែខ្លួនឯងម្តង។

19/ ថ្ងៃ13 សីហា 2021 ក្រុងធំៗរបស់អាហ្វហ្គានីស្ថានត្រូវបានដណ្តេីមយកដោយពួកតាលីបង់ដោយប្រេីពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ខណ:លោកប្រធានាធិបតីរបស់អាហ្វហ្គានីស្ថានបានភៀសខ្លួនចេញពីប្រទេសរួចហេីយ ដូចទៅនិងប្រជាជនមួយចំនួនធំបានប្រាប់ថាពួកគេត្រូវការភៀសខ្លួនចេញពីតាលីបង់ព្រោះពួកគេមិនត្រូវការរស់នៅក្រោមអំណាចរបស់តាលីបង់។
20 /អ្នកនាំពាក្យក្រុមតាលីបង់ បានប្រកាសថា ពួកយេីង តាលីបង់សព្វថ្ងៃខុសពី ពួកយេីង តាលីបង់ពីមុន ៕ ទោះជាយ៉ាងណាក្តី មានការរាយការណ៍មកថា តាលីបង់ចាប់ផ្តេីមចេញបញ្ជារដល់ក្រុមហ៊ុនមួយចំនួនឲ្យដកបុគ្គលិកដែលជាស្ត្រីចេញពីដំណែងជាបន្តបន្ទាប់។

21 / ស្ថានការណ៍ពីភពលោកដែលកំពុងគួរឲ្យកត់សំគាល់នោះគឺ ប្រទេសណាខ្លះដែលររីសនៅខាងអាហ្វហ្គានីស្ថាន ឬ នៅខាងតាលីបង់ ហេីយអ្វីដែលគួរឲ្យកត់សំគាល់គឺ ចិនជាប្រទេសមួយដែលប្រកាសជំហនៅខាង តាលីបង់ ដោយលោក វ័ង អុី បានឈថតរូបជាមួយលោក អាឌុល កានី បាការ៉ា ដែលជាមេដឹកនាំក្រុម តាលីបង់។ នោះអាចជាសញ្ញាបញ្ជាក់ថា ចិននៅខាង តាលីបង់ ។

21 / ប្រទេសមួយទៀតដែលត្រូវគេយកមកនិយាយគឺជាប្រទេសដែលសម្រេចចិត្តដកកងទ័ព្ធចេញពីអាហ្វហ្គានីស្ថានថា តេីសហរដ្ឋសម្រេចចិត្តនេះត្រឹមត្រូវឬទេ ? ប្រសិនបេីលោក ចូ មិនបានដកកងកំលាំងទ័ព្ធចេញពីអាហ្វហ្កានីស្ថានទេ នោះច្បាស់ជាមានសំនួរថា តេីលោកត្រូវចំណាយប្រាក់ពន្ធរបស់ប្រទេសរបស់ខ្លួនយូរប៉ុន្មានទៀតដេីម្បីជួយអាហ្វហ្គានីស្ថានឲ្យផុតពីក្រញាំរបស់តាលីបង់ ?

23/ ស្ថាការចុងក្រោយ លោកចូ បៃដិន បានប្រកាសថា លោកសម្រេចចិត្តនេះគឺជារឿងត្រឹមត្រូវហេីយ ហេីយមូលហេតុដែលអាហ្វហ្គានីស្ថានចាញ់ គឺមកពីពួកទាហ៊ាន អាហ្វហ្គានីស្ថាន មិនតស៊ូដោយខ្លួនឯង ។

បកប្រែពីប្រភព Workpoint ដោយ Meng Chiv

អត្ថបទពេញនិយម

ទៅលើ