គួរ​យល់​ដឹង

ពិធីបុណ្យភ្ជុំបិណ្ឌបញ្ចប់នៅថ្ងៃនេះ​… បានប៉ុន្មានវត្តដែរ?

(អត្ថបទនេះអានចំនួន 1 នាទី)

បុណ្យភ្ជុំបិណ្ឌ (Ancestor’s Day) គឺជាពិធីបុណ្យប្រពៃណីបែបសាសនារបស់ប្រជាជាតិកម្ពុជាទាំងមូលដែលមាន​រយៈពេល15ថ្ងៃ ហើយថ្ងៃភ្ជុំធំគឺត្រូវនឹងថ្ងៃទី15រោច នៃខែទី10បើរាប់តាមខែខ្មែរ។ ពេលវេលានេះ ជាពេលវេលាដ៏វិសេសវិសាលបំផុត ដែលប្រជាពលរដ្ឋខ្មែរឧទ្ទិសកុសល ពីអំណាចនៃផលបុណ្យរៀងៗខ្លួនតាមរយៈការវេរ ប្រគេន ចង្ហាន់ និងគ្រឿងរណ្តាប់ប្រើប្រាស់ផ្សេងៗដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា ជូនដល់ឧប្បការីជន និងញាតិកាទាំងប្រាំពីរសន្តាន ដែលចែកឋានទៅលោកខាងមុខ។

លក្ខណៈនៃពិធីនេះ គឺនៅតាមវត្តអារាម ព្រះសង្ឃសូត្រធម៌ជាភាសាបាលីវេលាយប់អាធ្រាត្រដោយមិនឈប់ ដើម្បីឲ្យទ្វារនៃឋាននរកបើក ដែលនេះជាពិធីដែលធ្វើឡើងតែម្តងប៉ុណ្ណោះក្នុងមួយឆ្នាំ។ នៅពេលដែលទ្វារនៃឋាននរកបានបើក ដួងព្រលឹង (វិញ្ញាណ)នៃអ្នកដែលបានស្លាប់ទៅ (ហៅថា ប្រេត) នឹងភ្ញាក់ឡើង ដើម្បីបានមកទទួលនូវបាយបិណ្ឌ (បាយពូនជាដុំៗ) និងកុសលទាំងឡាយដែលកូនចៅនៅរស់បញ្ជូនឲ្យ។ ប្រេត ខ្លះក៏បានរួចផុតពីឋាននរក ដោយអំណាចនៃកុសលផលបុណ្យដែលគាត់បានបំពេញកន្លងមក និងរបស់កូនចៅដែលឧទ្ទិសបញ្ជូនផង។ ចំណែកបុព្វការីជននៃក្រុមគ្រួសារដែលបានរស់នៅឋានសួគ៌រួច ក៏បានទទួលអំណាចផលបុណ្យបន្ថែមទៀតផងដែរ។

ពិធីបុណ្យនេះ ត្រូវបានចាត់ទុកជាពិធីដ៏ពិសេសមួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា។ ដូចគ្នានេះផងដែរ គេក៏ឃើញមានប្រភេទពិធីបុណ្យស្រដៀងនេះនៅប្រទេសស្រីលង្កា និងប្រទេសតៃវ៉ាន់ផងដែរ ដែលមានឈ្មោះថា ពិធីបុណ្យដួងព្រលឹង (Ghost Festival) ដែលមានប្រវត្តិរឿងពីរជ្ជកាលស្តេចយ៉ាម៉ា (King Yama) ដរាបមក។

សម្រាប់ប្រជាពលរដ្ឋកម្ពុជា បានឈប់សម្រាករយៈពេលបីថ្ងៃពេញ គឺមុនមួយថ្ងៃ ថ្ងៃបុណ្យភ្ជុំបិណ្ឌផ្ទាល់ (ថ្ងៃបិណ្ឌធំ) និងក្រោយមួយថ្ងៃទៀត។ នៅចន្លោះពេលអញ្ជើញទៅវត្តដើម្បីបំពេញពិធីនេះ គ្រប់ក្រុមគ្រួសារបានជួបជុំគ្នានៅតាមគេហដ្ឋាន ឬធ្វើដំណើរកំសាន្តទៅខេត្តនានា ឬបរទេសជុំគ្នា ប្រកបដោយសេចក្តីសប្បាយរីករាយជាទីបំផុត។

ចុះលោកអ្នកបានអញ្ជើញទៅប៉ុន្មានវត្តហើយ? បានអញ្ជើញទៅកំសាន្តទីណាទេ? សៀមរាប អង្គរ ឬតំបន់ភ្នំ មាត់សមុទ្រ ឬ…? សូមចែករំលែកផលបុណ្យ និងអនុមោទនាកុសលផលបុណ្យទាំងអស់គ្នា៕

អត្ថបទពេញនិយម

ទៅលើ

មុននឹងចាកចេញ ពី ព័ត៌មាន រាមកេរ្តិ៍
សូមមេត្តាជួយ ចុច ឡាច នឹង តាមដាន ទំព័រ របស់ យើងខាងក្រោម

close-link

ទទួលបានឥតគិតថ្លៃ 

ទទួលបាន ឌូម៉ែន រួមនឹងការបង្ហោះ គេហទំព័រ
មួយឆ្នាំពេញ ដោយឥតគិតថ្លៃពី អង្គរឌីសាញ
ចុះឈ្មោះឥឡូវនេះ
ល័ក្ខខ័ណ្ឌត្រូវបានអនុវត្ត អានបន្ថែម នៅលើវេបសាយ អង្គរឌីសាញ
close-link
ចុះឈ្មោះឥឡូវ​នេះ