រឿងនិទាន

រឿង បើមិនបានស៊ីសាច់ទេ កុំយកឆ្អឹងមកព្យួរក!

(អត្ថបទនេះអានចំនួន 1 នាទី)

មានពស់មួយក្បាលត្រូវឡានកិនធ្វើឱ្យរងរបួសធ្ងន់។ បុរសម្នាក់បានរើសពស់នោះយកមកចិញ្ចឹមដោយព្យាបាលនឹងថ្នាំល្អៗហើយបំប៉នអាហាររហូតទាល់តែពស់នោះមានសុខភាពធម្មតាពេញលេញឡើងវិញ។ ប៉ុន្តែក្រោយមកពស់នោះបានចឹកបុរសដែលជួយខ្លួនដោយធ្វើឱ្យពិសរបស់ខ្លួនបានជ្រាបចូលរាងកាយរបស់បុរសនោះ។ បុរសអភព្វបានសួរពស់នោះថា «ខ្ញុំបានធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីឯង ហេតុអ្វីបានជាឯងសងគុណដោយធ្វើទង្វើបែបនេះដាក់ខ្ញុំ?»។ ពស់នោះបានឆ្លើយថា «អ្នកបានដឹងរួចហើយនៅពេលដែលអ្នកបានរើសខ្ញុំមក ថាខ្ញុំជាពស់។ ដូច្នេះអ្នកមិនអាចបន្ទោសខ្ញុំបានទេ!»។

man-cobra-news

 

គំនិតអប់រំ៖ ចូរអ្នកចងចាំថា អ្នកមិនអាចផ្លាស់ប្តូរសារជាតិដើមរបស់បុគ្គលណាម្នាក់បាននោះទេ! គេអាចផ្លាស់ប្តូរឱ្យអ្នកឃើញតែមួយរយៈពេលខ្លីប៉ុណ្ណោះ ខណៈដែលគេកំពុងស្រលាញ់អ្នក ចង់បានអ្វីមួយពីអ្នកឬមួយធ្វើឱ្យអ្នកទុកចិត្តនិងជឿជាក់លើគេ។ បន្ទាប់ពីនោះមកសារធាតុពិតនឹងផុសចេញពីចិត្តគំនិតនិងខួរក្បាលរបស់គេដែលធ្វើឱ្យអ្នកឃើញយ៉ាងច្បាស់។ ដូច្នេះ មុននឹងអ្នកយកនរណាម្នាក់មកនៅក្បែរខ្លួនអ្នក ចូរអ្នកពិនិត្យពូជពង្សផៅសន្តានរបស់គេថាជាមនុស្សប្រភេទណា ដើម្បីកុំឱ្យមានទុក្ខទោសដល់ខ្លួននៅពេលក្រោយ។

បើមិនបានស៊ីសាច់ទេ កុំយកឆ្អឹងមកព្យួរក!

ប្រភព៖ Facebook

អត្ថបទពេញនិយម

ទៅលើ

មុននឹងចាកចេញ ពី ព័ត៌មាន រាមកេរ្តិ៍
សូមមេត្តាជួយ ចុច ឡាច នឹង តាមដាន ទំព័រ របស់ យើងខាងក្រោម

close-link

ទទួលបានឥតគិតថ្លៃ 

ទទួលបាន ឌូម៉ែន រួមនឹងការបង្ហោះ គេហទំព័រ
មួយឆ្នាំពេញ ដោយឥតគិតថ្លៃពី អង្គរឌីសាញ
ចុះឈ្មោះឥឡូវនេះ
ល័ក្ខខ័ណ្ឌត្រូវបានអនុវត្ត អានបន្ថែម នៅលើវេបសាយ អង្គរឌីសាញ
close-link
ចុះឈ្មោះឥឡូវ​នេះ