កម្មវិធី Apps

ក្រុមហ៊ុនយក្ស Microsoft កំពុងបង្កើត Chromium សម្រាប់ Browser របស់ខ្លួន ជំនួស Microsoft Edge​

(អត្ថបទនេះអានចំនួន 2 នាទី)

Microsoft Edge ជា Browser ដែលបានបង្កើតឡើងក្នុងឆ្នាំ 2015 ដើម្បីជំនួស Internet Explorer (ដែលមានយូរហើយ) សម្រាប់ Windows របស់ក្រុមហ៊ុន Microsoft របស់ខ្លួន ក្នុងគោលដៅប្រកួតប្រជែងជាមួយ Chrome Browser របស់ក្រុមហ៊ុន Google Inc. ដែលអ្នកប្រើប្រាស់និយមប្រើបំផុតនៅលើពិភពលោកយើងនេះ។


ដោយនៅមានអ្នកប្រើប្រាស់តិចតួចដដែលសម្រាប់ Microsoft Edge ក្រុមហ៊ុនក៏សម្រេចចិត្តបង្កើត Browser ថ្មីមួយដើម្បីជំរុញឲ្យមានអ្នកប្រើប្រាស់ច្រើនក្នុងឆ្នាំ2019 និងបន្តបន្ទាប់ទៅទៀត មានឈ្មោះថា Chromium សម្រាប់ Windows 10 របស់ខ្លួន បើយោងតាមគេហទំព័រ The Verge កាលពីសប្តាហ៍មុន​នេះ។ យើងសង្កេតឃើញថា ភាគច្រើននៃវិស្វកររបស់ក្រុមហ៊ុន Microsoft បានកំពុងតែធ្វើការជាមួយនឹង Google ដើម្បី support ដល់ version របស់ Chrome browser ដែលដំណើរការលើ ARM-powered Windows operating system។ កន្លងមក Microsoft ជាទូទៅតែងតែផ្តល់ជាព័ត៌មានខ្លីៗ (Notificaitons) ទៅកាន់អ្នកប្រើប្រាស់ Windows 10 របស់ខ្លួនកុំឲ្យប្រើប្រាស់ Chrome ជា default browser ក្នុងកុំព្យូទ័ររបស់ខ្លួន លើសពីនេះ Microsoft ក៏បានលប់ Google’s Chrome Installer ពី Windows Store របស់ខ្លួនផងដែរ ព្រោះត្រូវបានចាត់ទុកថា រំលោភគោលការណ៍នៃ Windows Store។

ហេតុនេះ យើងនឹងរង់ចាំមើល Chrominum ដែលជា browser ថ្មីរបស់ក្រុមហ៊ុនយក្សម៉ឺនឆ្នាំ Microsoft នៅពេលបន្ទាប់៕

អត្ថបទពេញនិយម

ទៅលើ