ទេសចរណ៍

តោះមកស្គាល់ ផ្ទះបុរាណរបស់លោកយាយ ប៊ុន រឿង ភូមិវត្តគរ ខេត្តបាត់ដំបង

(អត្ថបទនេះអានចំនួន 1 នាទី)

ផ្ទះបុរាណរបស់លោកយាយ ប៊ុន រឿង បានកសាងឡើងនៅឆ្នាំ ១៩២០ ធ្វើពីឈើ ៣ ប្រភេទ ដែលមានផ្នែកដំបូល និងសសរធ្វើពីឈើផ្ចឹក ហោណាំងធ្វើពីឈើកកោះ ផ្នែកខាងក្នុងផ្ទះធ្វើពីឈើបេង ក្នុងរជ្ជកាលកាលព្រះបាទ ស៊ីសុវត្ថិ ។ផ្ទះនេះសាងសង់ដោយលោកឧកញ៉ា នូ ពិនិត្យ ភីង និងភរិយា លោកស្រី យិន ។ លោកឧកញ៉ាជាមេទ័ព តែលុះដល់វ័យចំណាស់គាត់បានប្ដូរមកធ្វើជាស្មាក្ដីវិញ។ លោកទាំងពីរមាន កូន ៧ នាក់ៈ ប្រុស ១ ស្រី ៦ ។ ក្រោយពីលោកទទួលអនិច្ចកម្មទៅផ្ទះនេះ ត្រូវបានគ្រប់គ្រងដោយកូនស្រីទី៦ គឺអ្នកស្រី នូ ភុន ព្រមទាំងស្វាមី ឈ្មោះ ប៊ុន ឈួយ លោកទាំងពីរជាឪពុកម្ដាយរបស់ម្ចាស់ផ្ទះសព្វថ្ងៃនេះ។ ផ្ទះបុរាណស្ថិតនៅភូមិវត្តគរ សង្កាត់វត្តគរក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​ ចំងាយ២គម ពីសាលាខេត្ត បាត់ដំបង។ នៅភូមិវត្តគរ មានផ្ទះបុរាណចំនួន២០ផ្ទះ តែមានផ្ទះបុរាណចំនួន២ប៉ុណ្នោះ ដែលអាចទស្សនា បាន។ បច្ចប្បន្នផ្ទះនេះមានអ្នកគ្រប់គ្រងថែរក្សាបីជំនាន់មកហើយ។

ផ្ទះបុរាណរបស់លោកយាយ ប៊ុន រឿង វត្តគរ ខេត្តបាត់ដំបង

ផ្ទះបុរាណរបស់លោកយាយ ប៊ុន រឿង វត្តគរ ខេត្តបាត់ដំបង

ផ្ទះនេះមានបណ្ដោយ ២៩ ម៉ែត្រ និងទទឹង ១០.៥ ម៉ែត្រ សង់លើផ្ទៃដី ៥៤៥០ ម៉ែត្រការ៉េ សង់តាមលំនាំម៉ូត ប៉ិត មានន័យថាហោណាំង (រានហាល)​ នៅខាងមុខ។ ផ្ទះនេះមានជណ្ដើរពីរៈ ខាងមុខធ្វើ ពីថ្ម រីឯខាងក្រោយធ្វើពីឈើ។ ដំបូលប្រក់ក្បឿងស្រកានាគបុរាណតែខាងក្នុងគ្មានពិដានទេ និងមាន ក្បូក្បាច់យ៉ាងប្រណិតនៅលើព្រំផ្ទះ។ ឈើផ្នែកនាងខាងលើនៃដំបូលធ្វើពីឈើផ្ចឹក ក្ដារក្រាលខាងក្នុងផ្ទះធ្វើពីឈើបេង ក្ដារក្រាលរានហាល ធ្វើពីឈើកកោះ។ ចំណែកជញ្ជាំងវិញ ធ្វើពីឫស្សី ត្បាញបូកជាមួយបាយអ។ សសរទាំង៣៦សុទ្ធតែធ្វើពីឈើផ្ចឹកទាំងអស់ ហើយនៅតែមានសភាពរឹងមាំរហូតដល់ពេលបច្ចុប្បន្ននេះ។

ផ្ទះបុរាណរបស់លោកយាយ ប៊ុន រឿង វត្តគរ ខេត្តបាត់ដំបង

ផ្ទះបុរាណរបស់លោកយាយ ប៊ុន រឿង វត្តគរ ខេត្តបាត់ដំបង

ផ្ទះបុរាណនេះចែកជាបីផ្នែកៈ

ទី១ រានហាលខាងមុខ និងចំហៀង

ទី២ នៅចំកណ្ដាលផ្ទះមានបន្ទប់ទទួលភ្ញៀវដ៏ធំមួយ នៅខាងឆ្វេងដៃផ្នែកខាងក្រោយនៃបន្ទប់ទទួលភ្ញៀវមានទ្វារមួយនាំទៅកាន់បន្ទប់គេងពីរ។

ទី៣ ទល់មុខបន្ទប់គេងទាំងពីរមានទ្វារ មានទ្វារមួយទៀតនាំទៅកាន់រានហាលចំហៀងនិងជណ្ដើរដែលធ្វើពីឈើ។ ចេញពីទ្វារនោះនៅខាងឆ្វេងដៃប្រហែលជា ៥ម៉ែត្រ មានផ្ទះបាយមួយទៀត។

ផ្ទះបុរាណរបស់លោកយាយ ប៊ុន រឿង វត្តគរ ខេត្តបាត់ដំបង

ផ្ទះបុរាណរបស់លោកយាយ ប៊ុន រឿង វត្តគរ ខេត្តបាត់ដំបង

នៅជំនាន់ខ្មែក្រហម ផ្ទះនេះត្រូវបានគេយកធ្វើជាកន្លែងសំរាប់បោកស្រូវដាក់សំភារៈហើយនិងធ្វើជាផ្ទះបាយរួម ដែលជាហេតុបណ្ដាលអោយខូចខាតអស់ពាក់កណ្ដាលនៅផ្នែកខាងក្រោយគឺផ្ទះបាយបច្ចុប្បន្ននេះ។

ផ្ទះបុរាណមានការទាក់ទាញចំពោះភ្ញៀវជនជាតិបារាំងមានចំនួនច្រើនជាងគេនិងអាចទស្សនាជីវភាពប្រជាជនដែលរស់នៅតាមដងស្ទឹង ប្រកបរបដាំបន្លែ​ នេសាទត្រី ។

ដំណើកំសាន្តឆ្ពោះទៅកាន់ផ្ទះបូរាណ គឺជាដំណើទេសចរណ៍បែបប្រវត្តិសាស្រ្ត ដែលធ្វើអោយភ្ញៀវមិនអាចបំភ្លេចបានដោយសារតែពេលទៅទស្សនានៅទីនោះ បានឃើញផ្ទះបូរាណចាស់ៗបង្កប់ដោយលក្ខណៈ ស្ថាបយកម្មខ្មែរ ដែលនៅគង់វង្ស ដូចជា ឧបករណ៍ប្រើប្រាស់សំរាប់ការងារកសិកម្ម សិប្បកម្មតម្បាញ ក្បូរក្បាច់រចនាលំនៅដ្ឋានដែលជារចនាបទខ្មែរបូរាណ។

អត្ថបទ៖ រដ្ឋបាលខេត្តបាត់ដំបង

អត្ថបទពេញនិយម

ទៅលើ

មុននឹងចាកចេញ ពី ព័ត៌មាន រាមកេរ្តិ៍
សូមមេត្តាជួយ ចុច ឡាច នឹង តាមដាន ទំព័រ របស់ យើងខាងក្រោម

close-link

ទទួលបានឥតគិតថ្លៃ 

ទទួលបាន ឌូម៉ែន រួមនឹងការបង្ហោះ គេហទំព័រ
មួយឆ្នាំពេញ ដោយឥតគិតថ្លៃពី អង្គរឌីសាញ
ចុះឈ្មោះឥឡូវនេះ
ល័ក្ខខ័ណ្ឌត្រូវបានអនុវត្ត អានបន្ថែម នៅលើវេបសាយ អង្គរឌីសាញ
close-link
ចុះឈ្មោះឥឡូវ​នេះ