គួរ​យល់​ដឹង

តោះមកដឹងអំពី ស្លាកសញ្ញាផលិតផលល្បីៗ លើពិភពលោកទាំងអស់គ្នា​ (មានវីដេអូ)

(អត្ថបទនេះអានចំនួន 1 នាទី)

តើលោកអ្នកជា Fan របស់ក្រុមហ៊ុន Apple មែនទេ? កំពុងប្រើប្រាស់សម្លៀកបំពាក់ និងនាឡិកាម៉ាក Timberland មែនទែ? កំពុងចូលចិត្តញ៉ាំ Starbucks Coffee មែនទេ? ចុះលោកអ្នកស្គាល់បារីម៉ាក Marlboro ឬទេ? ចង់ដឹងអត្ថន័យនៃស្លាកសញ្ញាផលិតផលទាំងនេះ សូមតាមដានទាំងអស់គ្នា។

Timberland: ជារូបសញ្ញាមាននៅលើសម្លៀកបំពាក់ពេញនិយម។ រូបសញ្ញានេះ មើលទៅជាដើមឈើធម្មតា តាមពិតបើមើលឲ្យស៊ីជម្រៅ គឺជាដើមឈើសម្រាប់ចងព្យួរមនុស្ស(ទាសករ) ដែលមានប្រវត្តិកើតឡើងក្នុងអំឡុងឆ្នាំ១៨០០ (ក្រោមសង្គ្រាមលោក)។

Apple: ក្រុមហ៊ុនយក្សផ្តត់ផ្គង់ផលិតផលអេឡិចត្រូនិច ដ៏សែនល្បីលើពិភពលោក មានដូចជា ទូរស័ព្ទ អាយផេត កុំព្យូទ័រលើតុ យូរដៃ នាឡិកា ម៉ាស៊ីនចាក់ចម្រៀង ម៉ាស៊ីនសម្រាប់ទូរទស្សន៍…។ល។ ដែលបានបង្កើតឡើងដោយ លោក ស្ទីវចប (Steve Jobs) លោក ស្ទីវវ៉ូស្សនីញ៉ាក (Steve Wozniak) និងលោក រ៉ូណាល វែន (Ronald Wayne)។ រូបសញ្ញាដំបូង គឺដើមផ្លែប៉ោមមានផ្លែ១ បានប្តូរភ្លាមៗទៅជាផ្លែប៉ោមពណ៌ឥន្ធនូឆកមួយចំណិត។ តាមពិតដើម្បីឳទ្ទិសដល់ លោក អាឡាំង ធួរីង (Alan Turing) ដែលជាបុគ្គលដែលខ្លាំងផ្នែកបច្ចេកវិទ្យាក្នុងក្រុមហ៊ុនអេបផល បានស្លាប់ក្នុងឆ្នាំ១៩៥៤ ដោយជាតិពុលក្នុងឆ្អឹង ពិសេសបំផុតគឺមានផ្លែប៉ោមដែលត្រូវបានខាំញ៉ាំតែមួយចំណិតនេះនៅក្បែរគាត់តែម្តង។

Starbucks Coffee: បានបង្កើតឡើងក្នុងឆ្នាំ១៩៧១ ក្នុងតំបន់ស៊ីតថល ក្រុងវ៉ាស៊ីនតោន ហើយបានបើកហាងចំនួន ២៣,៧៦៨កន្លែងលើពិភពលោកក្នុងឆ្នាំ២០១៦។ លោកស្រី វ៉ាលើរី អូនៀល (​Valerie O’Neil) បង្ហាញថា ស្លាកសញ្ញាបាន មកពីរូបស្រ្តីទេពមច្ឆាកន្ទុយ២ ក្នុងឆ្នាំ២០០៦។ តែដោយមានការរិះគន់ច្រើនពេកថាជាបីសាចមច្ឆា លេចដោះ និងរន្ធផ្ចិត ក៏សម្រេចចេញជាស្លាកសញ្ញាថ្មីមួយទៀតក្នុងឆ្នាំ២០១១រហូតមកទល់នឹងបច្ចុប្បន្ន។

Marlboro: ជាស្លាកសញ្ញាផលិតផលបារីល្បីមួយប្រភេទ (បន្ទាប់ពីផលិតផលកូកាកូឡា Coca Cola) បង្កើតឡើងក្នុងឆ្នាំ១៩០៤។ បើសិនយើងផ្តេកកញ្ចប់ទៅឆ្វេង យើងនឹងឃើញការរចនារូបត្រីកោន គឺអក្សរ “K” ហើយបើយើងលាតសំបកកញ្ចប់វិញ យើងនឹងឃើញអក្សរ ​“KKK”។ ​នេះជាឈ្មោះ កាត់របស់ក្រុម ឃូ ខ្លាក ខ្លែន (Ku Klux Klan) ដែលត្រូវបានគេស្គាល់ថាជាក្រុម ឬអង្គការ ស្តាំនិយមជ្រុល នៅសហរដ្ឋអាមេរិច ដោយពួកគាត់ប្រើទម្រង់លក្ខណៈជាភារវកម្មទប់ទល់នឹងក្រុមណាដែលប្រឆាំងនឹងពួកគាត់។

អត្ថបទពេញនិយម

ទៅលើ