Drone ហាក់មានសន្ទុះក្នុងការប្រើប្រាស់ខ្លាំងក្នុងប៉ុន្មាន4ឆ្នាំចុងក្រោយនេះ។ Drone មានច្រើនប្រភេទ និងទម្រង់ ដូចជា៖ Drone Strike ប្រើសម្រាប់ផ្នែកទាហានរបស់សហរដ្ឋអាមេរិច, Drone racing សម្រាប់ការប្រកួតប្រជែងបង្ហោះប្រដេញគ្នា…ជាដើម។ ចាប់តាំងពីឆ្នាំ2014 ក្រោយការប្រកួតប្រជែងនៅ Los Angeles រដ្ឋកាលីហ្វ័នីញ៉ា (California) មក ឃើញថា Drone racing ត្រូវបានទទួលចំណាប់អារម្មណ៍កាន់តែខ្លាំង ដោយក្រុមហ៊ុនផលិតមួយចំនួនធំបានច្នៃមកប្រើប្រាស់សម្រាប់បំពាក់ Camera ថតទេសភាពភ្ជាប់នឹង Drone នេះ ផ្តិតរូបភាព និងវីដេអូពីលើអាកាស ដូចជាម៉ាកល្បីៗ៖ DJI Drone, Parrot Drone …។ល។
យ៉ាងណាមិញ កាលពីប៉ុន្មានខែមុនលោកអ្នកប្រហែលជានៅចាំពីព័ត៌មានមួយដែលបានលើកយក Drone កសិកម្មដែលផលិតដោយកូនខែ្មរយើង ដែលអាចផ្ទុកជីរស្រោចពីលើស្រែប្រមាណ10គីឡូក្រាម។ មកទល់នឹងថ្មីៗនេះ DJI Drone ដែលជាក្រុមហ៊ុនផលិត Drone ដ៏ល្បីក៏បានបញ្ចេញនូវ Drone DJI MG-1P សម្រាប់កសិកម្មមួយសេរីផងដែរ។ ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកទស្សនាវីដេអូខាងក្រោមនេះដូចតទៅ…
