នៅក្នុងសង្គមគ្រួសារ តែងតែកើតមាននូវរឿងរ៉ាវជាច្រើនខុសៗគ្នា មិនថាគ្រួសារអ្នកមាន ឬអ្នកក្រ អំពើយង់ឃ្នង ហឹង្សាក៏កើតមានក្នុងនោះផងដែរ។ ក្នុងវិដេអូប្រមាណ 9វិនាទីនេះ បានបង្ហាញនូវតថភាពគ្រួសារតូចមួយដែលម្តាយខឹងកូនតូចម្នាក់នេះថាពូកែរករឿង… ពូកែចំទាលពេក ទើបគាត់យកស៊្កត់ទៅរុំដៃទៅក្រោយ និងបិទមាត់ក្មេងប្រុសនេះ។

តាមពិតទៅគាត់ជាម្តាយ ឬអាណាព្យាបាល គួរសិក្សាស្វែងយល់បន្ថែមឲ្យបានច្រើនទៀតទៅលើចរិតលក្ខណៈរបស់ក្មេងតាមអាយុកាលពួកគាត់ មិនត្រូវយកកំហឹងទល់កំហល់ ឬបែរជាធ្វើបាបទារុណដល់ក្មេងៗមិនទាន់ដឹងអ្វីនោះឡើយ។ មនុស្សធំចេះមានមូលហេតុទើបយំរករឿង ចុះក្មេងៗតើពួកគាត់មានមូលហេតុដែរទេដែលយំរករឿងនោះ? ប្រាកដជាមាន ដូច្នេះត្រូវស្វែងយល់ពីពួកគាត់ថាហេតុអ្វី ពេលនោះអ្នកជាម្តាយ ឬអាណាព្យាបាលពួកគាត់នឹងបានដឹង ហើយលួងគាត់ដោយសន្តិវិធី យ៉ាងស្រួល ព្រោះដឹងពីមូលហេតុគាត់ហើយ អាចមកពីងងុយគេង ក្តៅខ្លួន(មិនស្រួលខ្លួន) រលាកបំពង់ក ផ្តាសាយ ស្រមោចខាំ មុសទិច…។ល។


អំពើហឹង្សា ការធ្វើទារុណ មិនមែនជាជម្រើសសម្រាប់ប្រៀនប្រដៅ ឬដោះស្រាយបញ្ហាដែលល្អឡើយ ក្នុងសង្គមរស់នៅរបស់យើង៕





