នៅដើមខែ មីនានេះ បណ្តាលផលិតកម្មនិង តារាចម្រៀងល្បីៗកំពុងមមាញឹកជាមួយនឹងការផលិតបទចម្រៀង និងថត MV ថ្មីត្រៀមអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលកំពុងខិតជិតមក។ ជាមួយគ្នានេះដែរ កញ្ញា មាស សុខសោភាក៏មិនធ្វើឱ្យអ្នកគាំទ្រអស់សង្ឃឹមផងដែរ បើយោងតាមផេក ហ្វេសប៊ុកផ្លូវការរបស់កញ្ញា Meas Soksophea យើងឃើញថាកញ្ញាក៏មានចំណងដៃពិសេសសម្រាប់អោយទស្សនិកជនរាំកម្សាន្តក្នុងឱកាសចូលឆ្នាំថ្មីផងដែរ។
បទថ្មីនេះមានចំណងជើងថា “រលឹមប្រុយ ៗ” ដោយកញ្ញាបានធ្វើការបកស្រាយរួមគ្នាជាមួយលោក Tempo និង BOB ថែមទាំងមានការចូលរួមសម្តែងដោយតារាល្បីៗជាច្រើនទៀត។ មិនតែប៉ុណ្ណោះ កញ្ញា និងក្រុមការងារបានធ្វើដំណើរទៅផ្តិតយកទិដ្ឋិភាពផ្ទាល់នៅភ្នំបាសិទ្ធ។
សូមចូលរួមទស្សនាកម្សាន្តទាំងអស់គ្នា៖
យោងតាមប្រសាសន៍ផ្ទាល់របស់កញ្ញា មាស សុខសោភា បានអោយដឹងថា ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះកញ្ញានឹងមានចេញបទចម្រៀងថ្មីចំនួន ៤ បទ ក្នុងនោះផងដែរបទ “រលឹមប្រុយៗ” នឹងបទ “ឆ្នាំថ្មីរកប្តីមិនបាន” គឺជាបទដែលកញ្ញារំពឹងថានឹងទទួលបានប្រជាប្រិយភាពខ្លាំងជាងគេ។ ហើយកញ្ញានឹងសង្ឃឹមប្រិយមិត្តទស្សនិកជននឹងរងចាំរាំកម្សាន្តរីករាយស្វាគមន៍ទេវតាឆ្នាំថ្មីទាំងអស់គ្នា៕
