វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកាន់តែមានសន្ទុះរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែទំនើបរកអ្វីប្រៀបផ្ទឹមពុំបាន។ ដូចគ្នានេះដែរ ទូរស័ព្ទទំនើបបានផ្សាភ្ជាប់យ៉ាងស្អិតរមួតជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម (Social Media) ធ្វើឲ្យអ្នកប្រើប្រាស់សឹងតែភ្លេចខ្លួន រកពេលវេលាជួបជុំដ៏សុខដុមជាមួយគូសង្សារ គ្រួសារ និងសង្គមមនុស្សមិនបានផង។
សូមពិនិត្យមើលរូបភាពទាំង12សន្លឹកដែល Reamker.com បានដកស្រង់មក លោកអ្នកនឹងលាន់មាត់ថា អូហូ ដល់ថ្នាក់ហ្នឹងផង!!!



សេចក្តីសុខពិតប្រាកដបានកំពុងតែបាត់បង់បន្តិចម្តងៗ ដោយមិនដឹងខ្លួន។ ក្តីសេ្នហាពិតប្រាកដ ក៏ត្រូវឆ្លងវេហា សឹងតែលែងស្គាល់ថាអ្វីទៅជាការពិត…


អ្វីៗក្លាយជាបំប្លែង ហើយមួយថ្ងៃៗ វក់នឹងការផុស (post) រូបភាព ពាក្យសម្តី …។ល។ នៅជាមួយនឹងភាគច្រើនទូរស័ព្ទ បងប្អូនក៏បែរជានិយាយរកគ្នាតិចតួច ម្តាយឳពុក អត់ខ្វល់ពីកូន…ជាដើម។


តើលោកអ្នកបានស្វែងយល់ និងវិភាគពីរឿងនេះដែរឬទេ?










