គួរ​យល់​ដឹង

តើអនាគតដ៏ខ្លីខាងមុខ រថយន្តនឹងក្លាយទៅជាយ៉ាងណា? (មានវីដេអូ)

(អត្ថបទនេះអានចំនួន 1 នាទី)

តាមពិតរថយន្តគ្រាន់តែជាមធ្យោបាយធ្វើដំណើរ ដឹកជញ្ជូន… ជាដើម ប៉ុន្តែនៅក្នុងយុគសម័យទំនើបនិយមនេះ រថយន្តល្បីៗ  បានវិវត្តខ្លួនបានយ៉ាងប្រសើររៀងរាល់ឆ្នាំ ដូចជា BMW, Lexus, Range Rover, Mercedez …។ល។ នៅពេល Concept នៃរថយន្តនីមួយៗបញ្ចេញតាម youtube ឃើញថា​ កាន់តែពិសេសឡើងៗគួរឲ្យគយគន់ ពោរពេញដោយប្រណិតភាព ស៊ីវីល័យ និងទំនើបជាមួយបច្ចេកវិទ្យាជំនាន់ថ្មីៗ ក្រោយៗនេះ។

ក្នុងនោះ REAMKER.com សង្កេតឃើញថា មានចំនុចមួយចំនួន ដែលរថយន្តប្រភេទទំនើប និងថ្លៃៗទាំងនេះ ព្យាយាមបង្ហាញ គឺ៖

1. លែងមានដៃនៅទ្វាររថយន្តសម្រាប់បើកហើយ។
2. កញ្ចក់ចំហៀងឆ្វេងស្តាំ ក៏ត្រូវបានដកចេញដែរ ជំនួសដោយកាម៉េរ៉ា។
3. អំពូល Laser ជំនាន់ថ្មីៗ (មិនប្រើ Polygonទៀតទេ) ជាមួយនឹងគ្រាប់អំពូល LED ទាំងពីខាងមុខ និងខាងក្រោយ។

4. ប្រើបច្ចេកវិទ្យាចុងក្រោយ គឺ AI (Artificial Intelligent) សម្រាប់គ្រប់គ្រងលើយានយន្តទាំងមូល។
5. ជាពិសេស គឺបច្ចេកវិទ្យារថយន្តបើកបរដោយស្វ័យប្រវត្តិ (មិនមានមនុស្សបើក) ជាមួយនឹង Sensor រាប់មិនអស់ជុំវិញ និងលើ ក្រោមរថយន្ត។
6. ផ្ទាំងបង្ហាញព័ត៌មាន ខាងក្នុងរថយន្ត សឹងតែបំពាក់ដោយកញ្ចក់ទូរទស្សន៍មួយទ្រវែងពីឆ្វេងទៅស្តាំ ទៅហើយ ម៉្យាងសុទ្ធតែ Touch Screen ទៀតផង ឬប្រើការបញ្ជាដោយសម្លេង។

លើសពីនេះទៀត រថយន្តទំនើប BMW មួយគ្រឿងដែលលោកអ្នក នឹងចុចទស្សនាខាងក្រោមនេះ បានបំពាក់ដោយការបញ្ជាដោយ Touch ប៉ុន្តែនៅលើកម្រាលពូកចំហៀងដៃអ្នកជិះតែម្តង ហើយបើទ្វារដោយគ្រាន់តែយកដៃទៅប៉ះពីលើកាច់ជ្រុងកញ្ចក់ទ្វារជាការស្រេច។

សូមទស្សនានូវប្រណីតភាពរថយន្តនេះដូចតទៅ

អត្ថបទពេញនិយម

ទៅលើ