ហាសហា… សុំអស់សំណើចមួយសិនមុននឹងចូលដល់សាច់រឿង។ កាលពីនៅជាកុមារ ឃើញថាមិនខ្វល់អ្វី ដល់ពេលដឹងក្តី ខ្វល់រឹតខ្វាយ សប្បាយមិនកើន ចម្រើនតែបញ្ហា ប្រហារពេលវេលា ១០ឆ្នាំប៉ុន្មានដង???
ពិតមែនហើយ ដើម្បីបានដើរបាញ់នេះបាញ់នោះ…បាញ់ទងស្វាយទម្លាក់ អាលនឹងឈូសគូតស្វាយដាក់មាត់ក៏មាន បាញ់ទំលុះស្លឹកឈើក៏មាន បាញ់ទម្លាក់សត្វស្លាបក៏មាន (គិតទៅបាបខ្លាំងណាស់) បាញ់ទម្លាក់យន្តហោះកន្ទុំរុយក៏មាន…យីពិតជាមានច្រើនរឿងណាស់ តើពេលនោះយើងប្រើអីទៅ? មិន “ជំពាម” ហ្នឹងហ្អី! ចឹងមែនអត់គ្នាយើង? ដែលភាសាអង់គ្លេសហៅថា “Slingshot” នោះអី។

តាំងពីបុរាណកាលយើងធ្វើជំពាមដោយប្រើមែកឈើដែលមាំស្វិត ឬកាត់ឈើប្រណិតមួយដុំមកលុងជារាងជំពាមតែម្តង…ហាសហា ហើយក៏មានរាងប្លែកៗដូចរបស់របរបុរសៗផងដែរ! ប៉ុន្តែខណៈនេះ 2019ស្អែកៗហើយ ចឹងជំពាមក៏បានវិវត្តខ្លួនឥតឈប់ឈរមកទាន់យុគសម័យបច្ចេកវិទ្យាទំនើបនេះផងដែរ មិនបង្អស់យូរនាំសៅហ្មង ជំពាម ស្រស់ៗស្អាតៗទាំងប៉ុន្មានខាងក្រោមនេះ អ្នកធ្លាប់ប្រើពីមុនមកនឹងជាប់ចិត្តចង់ទិញមកប្រើមួយហើយ ថាមិនឲ្យខុសចិត្តទេ។

តាមពិតទៅ ជំពាម ក៏ជាប្រភេទអាវុធមួយដែលអាចប្រើក្នុងការប្រយុទ្ធពីចម្ងាយដោយប្រើគ្រាប់ច្រើនយ៉ាងប្រភេទ ពីមុនលុញដុំដីដុតហាលឲ្យស្ងួត តែឥឡូវអាចឈានដល់កូនឃ្លីកែវ គ្រាប់ប៉ាដាងដែក…។ល។ គេក៏ធ្លាប់បានឃើញក្នុងសង្គ្រាមលោកលើកទី1 ជំពាមខ្នាតធំត្រូវបានក្រុមទាហានយកទៅប្រើប្រាស់ផងដែរពេលធ្វើសឹកនោះ។

ចឹង REAMKER សុំចិត្តអ្នកប្រើ បើបានប្រើសូមប្រើឲ្យបានស្រួលបួល មានសណ្តាប់ធ្នាប់ សីលធម៌ មនុស្សធម៌ គុណធម៌ មិនត្រូវប្រើក្នុងផ្លូវអាក្រក់ឡើយ៕
ខាងក្រោមនេះ គឺរបៀបធ្វើជំពាមពីមែកឈើ (នៅខ្មែរយើង)
ចំណែកវីដេអូខាងក្រោមនេះ គឺជំពាមបែបទំនើប (នៅបរទេស)





