វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

រូបភាពផលិតផលក្នុងលំហរ 3D Hologram Ads Display ដែលទើបចេញលក់

(អត្ថបទនេះអានចំនួន 1 នាទី)

3D Hologram ជាបច្ចេកវិទ្យាមួយប្រភេទបែបរូបវិទ្យាឡង់ទី បង្ហាញរូបភាពក្នុងលំហរ ដែលរូបភាព ឬវីដេអូមួយ កើតឡើងពីការផ្គុំរូបភាពចំណាំងប្លាត3មុំចូលគ្នា។ លោកអ្នកធ្លាប់ឃើញគេពិសោធន៍ ដោយដាក់កញ្ចក់រាងជាត្រីកោណចំនួន3ផ្គុំចូលគ្នាលើកញ្ចក់ទូរស័ព្ទដែលកំពុងបង្ហាញរូបភាព ឬចាក់វីដេអូលក្ខណៈ3D ឃើញថារូបភាព ឬវីដេអូនោះនឹងអណ្តែតលើអាកាសនៅចន្លោះកញ្ចក់ត្រីកោណទាំង3នោះ ហាក់ដូចជាវេទមន្តដូច្នឹង។

ថ្មីៗនេះ ក្រុមហ៊ុនចិនមួយបានផលិតឧបករណ៍អេឡិចត្រូនិចសម្រាប់ផ្សាយពាណិជ្ជកម្មមួយប្រភេទបែប 3D Hologram Display ដោយពុំចាំបាច់ប្រើកញ្ចក់ត្រីកោណ3ផ្គុំគ្នាដូចបានរៀបរាប់ខាងលើទៀតឡើយ គឺអាចបង្ហាញរូបភាព ឬវីដេអូក្នុងលំហរបានយ៉ាងស្រួល មិនស៉ាំញ៉ាំ តែទំនើបប្លែកគេតែម្តង គ្រាន់តែរូបភាពបង្ហាញមកនៅមានកម្រិតមធ្យមនៅឡើយ (មិនទាន់ច្បាស់ស្អាតដូចអេក្រង់ SuperAmoLED) ដោយសារនេះជាជំនាន់ដំបូងគេបង្អស់ទើបផលិតមក។ កំណែប្រែសម្រាប់ជំនាន់បន្ទាប់នឹងច្បាស់ជាធ្វើឲ្យកាន់តែប្រសើរទៅលើគុណភាពនៃរូបភាព និងវីដេអូ ជាក់ជាមិនខាន។

ឧបករណ៍នេះត្រូវបានបំពាក់មកជាមួយនូវ៖
– កម្រិតរូបភាព៖ 450 x 224px
– ថាមពលប្រើ៖ AC 100-240V 50/60 HZ
– អំណាចថាមពល៖ 10-15W
– មាត្រដ្ឋានរូបភាពបង្ហាញ៖ 160 degree
– ប្រភេទរូបភាព/វីដេអូអាចប្រើ៖ mp4 / avi / rmvb / gif / jpeg / png
– គ្រាប់អំពូលLEDដែលប្រើ៖ 224pcs
– ចំនួនម៉ោងអំពូលLEDប្រើបាន៖ 10000hours
– ពណ៌៖ Black
– ទំហំឧបករណ៍៖ 42 x 13 x 11 cm
– តម្លៃប្រមាណ៖ >$230.- (aliexpress.com)
– រួមជាមួយនឹង ដុំភ្លើង ខ្សែភ្ជាប់ អង្គចងចាំ ប្រដាប់បញ្ជា ជើងទំរ…។ល។

អត្ថបទពេញនិយម

ទៅលើ