វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

ជាមួយនឹង Surface Hub 2 របស់ Microsoft កិច្ចការងារលោកអ្នកកាន់តែមានប្រសិទ្ធភាព

(អត្ថបទនេះអានចំនួន 1 នាទី)

Microsoft ជាក្រុមហ៊ុនយក្សធំមួយដែលផលិតផលិតផលបច្ចេកវិទ្យាសម្រាប់ពិភពលោក ហើយក៏មានឈ្មោះបោះសម្លេងខ្លាំងមិនធម្មតាដែរ ដូចលោកអ្នកកំពុងប្រើក្នុងដៃបច្ចុប្បន្ននេះ ទាំងនៅផ្ទះ និងកន្លែងធ្វើការ ព្រមទាំងកន្លែងណាទាំងអស់ នោះគឺកុំព្យូទ័រ។ ប៉ុន្តែដោយពិភពលោកយើងងាកមកប្រើឧបករណ៍អេឡិចត្រូនិចទំនើប គឺ Tablet និង​iPad ជាដើម Microsoft ក៏មិនបង្អង់យូរក៏ចេញនូវផលិតផលរបស់ខ្លួនផងដែរ គឺ Surface, Surface Pro។ រហូតមកទល់នឹងថ្មីៗនេះ Microsoft ក៏បានចេញនូវឧបករណ៍អេឡិចត្រូនិចដ៏មហាអស្ចារ្យមួយទៀតសម្រាប់វិស័យការងារ ការប្រជុំ ការគូសវាស ក្រាហ្វិច ស្ថាបត្យកម្ម…បំពាក់ដោយបច្ចេកវិទ្យា Touch Screen ដ៏ទំនើប ដែលមានឈ្មោះថា Surface Hub 2។

លក្ខណៈពិសេសរបស់ឧបករណ៍នេះ អាចប្រើជាផ្ទាំងក្តារខៀនធំមួយសម្រាប់កិច្ចប្រជុំបូកសរុបការងារ ដូចបានរៀបរាប់ខាងលើ ដោយល្បឿនលឿនរហ័ស និងបត់បែនសម្រួលតាមចិត្តយើងតែម្តង គឺ Internet, Intranet តាមរយៈប​ច្ចេកវិទ្យា Wifi បានធ្វើឲ្យផលិតផលមួយនេះកាន់តែរស់រវើកមិនគួរឲ្យជឿ។ ជាមួយនឹង Surface Hub 2 នេះ ឲ្យតែមានកន្លែងទំនេរ គឹអាចប្រជុំគ្នាបានហើយទោះបីលោកអ្នកមិននៅជិតគ្នាក៏ដោយ ពិតជាពិសេសរបស់គេមែន៕

សូមទស្សនាវីដេអូខាងក្រោមនេះ…ពិតជាមិនធម្មតាមែន!

អត្ថបទពេញនិយម

ទៅលើ