ទូរស័ព្ទដៃ

ស្ងាត់ៗ ទូរស័ព្ទដៃ អែនដ្រយ Google Pixel 3 ក៏មានក្បាលឆក និង ស្កេនក្រយ៉ៅដៃពីក្រោយដែរ

(អត្ថបទនេះអានចំនួន 2 នាទី)

Google LLC គឺជាក្រុមហ៊ុនបច្ចេកវិទ្យាចម្រុះមួយដែលបានបង្កើតឡើងនៅសហរដ្ឋអាមេរិច ក្នុងឆ្នាំ1998 ដោយលោក ឡារី ផេជ (Larry Page) និងលោក សឺជេ ប្រ៊ីន (Sergey Brin) សុទ្ធសឹងជានិស្សិតផ្នែកបណ្ឌិតពីសាកលវិទ្យាស្តេនហ្វ័ត (Stanford University) ផ្តោតសំខាន់ទៅលើផលិតផល និងសេវាកម្មដោយប្រើប្រព័ន្ធអ៉ីនធឺណែតជាមូលដ្ឋាន ដោយរាប់បញ្ចូលទាំង បច្ចេកវិទ្យាទំនើបក្នុងការផ្សាយពាណិជ្ជកម្មOnline, ប្រព័ន្ធសម្រាប់ស្វែងរក, បច្ចេកវិទ្យារក្សាទិន្នន័យក្នុងលំហរ (Cloud) ព្រមទាំង Software និងHardware ជាច្រើនប្រភេទទៀត។ ក្រោយមកលោក ស៊ុនដារ ភិឆៃ (Sundar Pichai) បានជំនួសលោក ឡារី ផេជ (Larry Page) ដោយលោកបានក្លាយជានាយកប្រតិបត្តិ (CEO) Alphabet Inc. ដែលជាចង្កោមក្រុមហ៊ុន Google ដដែលទេ។ ផលិតផល និងសេវាកម្មរបស់ Google មានច្រើនសន្ធិកសន្ធាប់ណាស់មកទល់នឹងពេលប​ច្ចុប្បន្ននេះ ដូចជា៖ Google Seach, Google Docs/Sheets/Slides, Gmail/Inbox, Google Calendar, Google Drive, Google+, Google Allo/Duo/Hangouts, Google Translate, Google Maps/Waze, Google Earth/Street View, Google Keep, Google Photos, Google Chrome, Chrome OS, Google Home, Google Wifi, Google Daydream, Google Fiber, Blogger ពិសេសគឺ Youtube ផងដែរ។

ទន្ទឹមនឹងផលិតផល និងសេវាកម្មយ៉ាងច្រើនខាងលើនេះ Google បានបង្កើត Google Pixel ដែលជាផលិតផលអេឡិចត្រូនិចដូចជា Laptop, Tablet, Smartphone ដើរដោយប្រព័ន្ធប្រតិបត្តិការ Chrome (​Chrome OS ឬ Android OS) ក្នុងឆ្នាំ 2013 រហូតមក។ ប៉ុន្មានថ្ងៃមុននេះ Google Pixel ក៏បានបង្ហាញកំពូលស្មាតហ្វូនរបស់ខ្លួនផងដែរ គឺ Pixel 3 ដែលមកជាមួយគ្នានឹង Pixel Slate (+pen) និងHome Hub។ សម្រាប់ការយល់ឃើញរបស់ REAMKER.com គឺថាហាក់ដូចជាមិនមានលក្ខណៈគគ្រឹកគគ្រេង និងចាប់អារម្មណ៍ខ្លាំងពីអ្នកប្រើប្រាស់ប៉ុន្មានឡើយ។ ការបង្ហាញមកនេះ ហាក់មានសភាពស្ងាត់ៗ ស្ងៀមៗ មិនពុះកញ្ជ្រោលអ្វីសោះ ព្រោះផលិតផលដែល Google បញ្ចេញមកពេលនេះ អតិថិជនមានការស៊ាំភ្នែករួចទៅហើយ។ ទូរស័ព្ទ Pixel 3 ក៏មានក្បាលឆក និងស្កេនក្រយ៉ៅដៃពីក្រោយ ដូច Oppo F7 ឬ Vivo ចឹងដែរហ្នឹង។ យើងឃើញថា ផលិតផលគេឈានដល់ស្កេនក្រយ៉ៅដៃលើអេក្រង់ទៅហើយ Pixel 3 ទើបចេញមកហាក់យឺតជាងគេឆ្ងាយណាស់ ទោះគុណភាព Hardware គ្រាន់បើជាង តែ OS ខាងក្នុងក៏ប្រើ Android ដូចតែគ្នាហ្នឹង។ ចឹងបានសួរថា តើបញ្ចេញមកចឹងៗ Google អាចប្រជែងឈ្នះគេដែរអី?

ខាងក្រោមនេះ ជាវីដេអូប្រមាណ 12នាទី ស្តីពីផលិតផលថ្មីរបស់ Google Inc.

អត្ថបទពេញនិយម

ទៅលើ

មុននឹងចាកចេញ ពី ព័ត៌មាន រាមកេរ្តិ៍
សូមមេត្តាជួយ ចុច ឡាច នឹង តាមដាន ទំព័រ របស់ យើងខាងក្រោម

close-link

ទទួលបានឥតគិតថ្លៃ 

ទទួលបាន ឌូម៉ែន រួមនឹងការបង្ហោះ គេហទំព័រ
មួយឆ្នាំពេញ ដោយឥតគិតថ្លៃពី អង្គរឌីសាញ
ចុះឈ្មោះឥឡូវនេះ
ល័ក្ខខ័ណ្ឌត្រូវបានអនុវត្ត អានបន្ថែម នៅលើវេបសាយ អង្គរឌីសាញ
close-link
ចុះឈ្មោះឥឡូវ​នេះ