គួរ​យល់​ដឹង

បើមិនចង់ឲ្យថ្មទូរស័ព្ទឆាប់ខូចទេ…មិនត្រូវធ្វើចំនុចទាំង 12 យ៉ាងនេះ (មានវីដេអូ)

(អត្ថបទនេះអានចំនួន 1 នាទី)

ទូរស័ព្ទដៃទំនើបជាឧបករណ៍អេឡិចត្រូនិចមួយ មានសមត្ថភាពខ្លាំងបំផុតក្នុងយុគសម័យទំនើបភាវូបនីយកម្មបច្ចេកវិទ្យានេះ សឹងតែគ្រប់គ្នាខ្វះមិនបាន ក្នុងការទំនាក់ទំនងតាមរយៈសម្លេង រូបថត រូបភាព វីដេអូផង និងវិធីសាស្ត្រជាច្រើនទៀត…។ល។ អ្វីដែលជាដង្ហើមរបស់ឧបករណ៍នេះ គឺថ្ម តែម្តងដែលធ្វើឲ្យវាមានជីវិត។ ថ្ម ជាអ្នកកំណត់កាលវេលា ឬអាយុកាលនៃការប្រើប្រាស់ ហាក់ដូចជាចំណីអាហារអញ្ចឹងដែរសម្រាប់វា។ មនុស្សត្រូវការចំណីអាហារ ភេសជ្ជៈ… តែទូរស័ព្ទត្រូវការថាមពលថ្មដើម្បីបន្តដំណើរជីវិតរបស់វា ទៅតាមកម្រិតកម្លាំងថាមពលថ្ម។

លោកអ្នកធ្លាប់បានឃើញសេចក្តីណែនាំ និងវីដេអូឃ្លីបខ្លីៗពីរបៀបនៃការសាកថ្មទូរស័ព្ទក្នុងសៀវភៅណែនាំដែលភ្ជាប់ក្នុងប្រអប់ទូរស័ព្ទស្រាប់ក៏មានដែរ ប៉ុន្តែនិយាយឲ្យត្រង់ទៅអ្នកប្រើប្រាស់ទូរស័ព្ទស្ទើរទាំងអស់ យល់ថាត្រូវសាកថ្មទូរស័ព្ទនោះចំនួន8ម៉ោងពេញ (ពេលទើបទិញ) ទើបអាយុកាលថ្មទូរស័ព្ទនោះបានយូរ។ តាមពិតមិនអញ្ចឹងនោះទេ បើយោងតាមវីដេអូខាងក្រោម ដែល Reamker.com លើកមកបង្ហាញនេះ ឃើញថាអាយុកាលថ្មឧបករណ៍អេឡិចត្រូនិចរបស់លោកអ្នកនឹងឆាប់ស្លាប់ ប្រសិនបើលោកអ្នកមិនបានអនុវត្ត “មិន” ខាងក្រោមនេះ៖

1- មិនត្រូវសាកថ្មទូរស័ព្ទថ្មីរហូតដល់ពេញរយៈ 8ម៉ោង ដូចការយល់ទូទៅនោះទេ តាមពិតទូរស័ព្ទដំណើរការល្អបើវាមានកម្រិតថ្មនៅចន្លោះ 40% ទៅ 80%។ ចឹងពេលទិញទូរស័ព្ទថ្មីមក គឺប្រើតែម្តង (ព្រោះវាត្រូវបានសាកថ្មពីក្រុមហ៊ុនរួចទៅហើយ) បើពេលប្រើកម្រិតថ្មបង្ហាញក្រោម 40% គួរយកទូរស័ព្ទទៅប្តូរយកអាថ្មីមួយទៀតឲ្យហើយទៅព្រោះវាជាសញ្ញាបង្ហាញថាថ្មទូរស័ព្ទហ្នឹងចាស់ ឬមិនល្អនោះទេ។

2- មិនត្រូវប្រើទូរស័ព្ទពេលលោកអ្នកកំពុងសាកថ្មវាឡើយ ព្រោះពេលសម្រាក (ពេលសាកថ្ម)នោះ ទូរស័ព្ទលោកអ្នកប្រហែលជាត្រូវបានកំណត់ឲ្យ update ឬ synchronize អ្វីមួយជាដើម។ ចឹងពេលនោះគឺមានតែបន្ថែមទម្ងន់ឲ្យម៉ាស៊ីនទូរស័ព្ទលោកអ្នកទៅវិញទេ បើលោកអ្នកប្រើកម្មវិធីផ្សេងៗពេលសាកហ្នឹង។

3- មិនត្រូវប្រើប្រដាប់សាកថ្មណាក្រៅពី Adaptor ដែលភ្ជាប់មកជាមួយទូរស័ព្ទនេះឡើយ​។ តែបើចាំបាច់ទៅហើយ មិនអាចជៀសផុត អាចប្រើបណ្តោះអាសន្នមួយគ្រាបាន។ តែទូរស័ព្ទខ្លះ បើគ្មាន Adaptor របស់វាទេ គឺសាកថ្មដោយ Adaptor ផ្សេងមិនបានទេ។

4- មិនត្រូវយល់ថា ការឧស្សាហ៍បិទទូរស័ព្ទអាចធ្វើឲ្យឆាប់ខូចថ្មទូរស័ព្ទលោកអ្នក គឺកុំឲ្យតែបិទទូរស័ព្ទ (មិនបើក) រយៈពេលវែង នឹងវាអាចធ្វើឲ្យខូចមែន។ តែជាទូទៅលោកអ្នកអាចបិទ-បើកទូរស័ព្ទប៉ុន្មានដងក៏បាន។ ជាក់ស្តែង ទូរស័ព្ទមួយចំនួនមានកម្មវិធីបិទ-បើកទូរស័ព្ទដោយស្វ័យប្រវត្តិ ដោយលោកអ្នកអាចកំណត់ម៉ោងបិទ-បើកក៏បាន។

5- មិនត្រូវរង់ចាំដល់ពេលជិតអស់ថ្ម នៅសល់ 2% ឬ5% ទើបសាកវានោះទេ។ លោកអ្នកអាចសាកពេលណាក៏បានឲ្យតែចង់សាក ទោះមានថ្ម 95% ក៏ដោយ។

6- មិនត្រូវសាកទូរស័ព្ទចោលពេញមួយយប់តែម្តងទេ ទោះទូរស័ព្ទមានមុខងារបញ្ឈប់ការសាកថ្មពេលដែលវាពេញក៏ដោយ​ ប៉ុន្តែដូចបានលើកពីខាងលើចឹង គួរឲ្យកម្រិតថ្មខ្ពស់បំផុតត្រឹម 80% និងទាបបំផុត 40%។

7- មិនត្រូវរក្សាទុកទូរស័ព្ទលោកអ្នកក្នុងកន្លែងត្រជាក់ខ្លាំង ឬទូរទឹកកកនោះទេ នេះជាការយល់មិនត្រូវឡើយតាំងពីឆ្នាំ 1980 មក។ អំឡុងឆ្នាំនោះ គឺយល់បែបហ្នឹង តែគួររក្សាទូរស័ព្ទលោកអ្នកក្នុងសីតុណ្ហភាពត្រឹមក្នុងបន្ទប់គេងរបស់លោកអ្នកបានហើយ។

8- មិនត្រូវប្រើកម្មវិធី Task Manager ដែល Download ពី Apple Store ឬ Google Play Thid party ដើម្បីធ្វើឲ្យថ្មទូរស័ព្ទលោកអ្នកកាន់តែប្រើបានយូរនោះឡើយ តែកម្មវិធីនោះវាកាន់តែធ្វើឲ្យស៊ីថ្មទូរស័ព្ទ​លោកអ្នកទៅវិញទេ។

9- មិនត្រូវរក្សាដោតឌុយសាកថ្មទូរស័ព្ទនៅនឹងព្រីភ្លើង ក្រោយពេលសាកថ្មរួចនោះឡើយ។ ត្រូវដកចេញ ក្នុងបំណងសុវត្ថិភាពរួច (Safety first) និងបញ្ចៀសហានិភ័យណាមួយដែលអាចកើតឡើង។ បើមិនបានដកចេញ វាអាចបង្កសម្លេងរំខានក្នុងAdaptorសាកនោះ ឬរឿងរ៉ាវភ្លើងឆេះ…ជាដើម​។

10- មិនត្រូវដោតសាកថ្មរហូតនោះឡើយ ព្រោះអាចបណ្តាលឲ្យឧបករណ៍ឡើងកម្តៅ និងបន្ថយល្បឿនដំណើរការម៉ាស៊ីន។ កុំព្យូទ័រយួរដៃ ​(Laptop) ក៏ដូចគ្នានេះដែរមិនត្រូវដោតខ្សែសាកជាប់រហូតនោះឡើយ តាមពិតពេលថ្មពេញក៏វាឈប់សាកដោយស្វ័យប្រវត្តិដូចតែគ្នាហ្នឹង។

11- មិនត្រូវឲ្យអាយុកាលថ្មទូរស័ព្ទរបស់លោកអ្នកឆាប់ស្លាប់ដោយសារការលេងហ្គេម ឬកម្មវិធីក្រាហ្វិចធំៗរបស់លោកអ្នកឡើយ។ តែបើជៀសមិនបាន លោកអ្នកអាចបន្ថយពន្លឺអេក្រង់ឲ្យកាន់តែច្រើនកាន់តែល្អ​។

12- មិនត្រូវបើក Bluetooth, Wifi ឬ ​GPS ពេលដែលលោកអ្នកអត់ប្រើវា ព្រោះវាអាចធ្វើឲ្យស៊ីថ្មដោយមិនដឹងខ្លួន ហើយអាយុកាលថ្មក៏មិនវែងដែរ៕

សូមតាមដានវីដេអូខាងក្រោមទាំងអស់គ្នា…

អត្ថបទពេញនិយម

ទៅលើ

មុននឹងចាកចេញ ពី ព័ត៌មាន រាមកេរ្តិ៍
សូមមេត្តាជួយ ចុច ឡាច នឹង តាមដាន ទំព័រ របស់ យើងខាងក្រោម

close-link

ទទួលបានឥតគិតថ្លៃ 

ទទួលបាន ឌូម៉ែន រួមនឹងការបង្ហោះ គេហទំព័រ
មួយឆ្នាំពេញ ដោយឥតគិតថ្លៃពី អង្គរឌីសាញ
ចុះឈ្មោះឥឡូវនេះ
ល័ក្ខខ័ណ្ឌត្រូវបានអនុវត្ត អានបន្ថែម នៅលើវេបសាយ អង្គរឌីសាញ
close-link
ចុះឈ្មោះឥឡូវ​នេះ