គួរ​យល់​ដឹង

មិនគួរអោយជឿថា មហាសេដ្ឋីពិភពលោកទាំង 9 នាក់នេះ ប្រើរថយន្ត ដែលមានតំលៃត្រឹមតែ…

(អត្ថបទនេះអានចំនួន 1 នាទី)

ស្របនឹងបច្ចេកវិទ្យាកំពុងមានការរីកចម្រើនឥតឈប់ឈរ សម្ភារៈទំនើបៗ ថ្មីៗ ក៏បានកំពុងតែត្រូវបានផលិត និងដាក់លក់នៅលើទីផ្សារផងដែរ ពេលខ្លះរបស់របរទាំងនោះ គឺបង្កើតមកសម្រាប់តែទីផ្សារអ្នកមាន ឬសេដ្ឋីៗតែម្តង។ ក៏មិនខុសពីផលិតផលទូរស័ព្ទទំនើបរបស់ Apple Inc. គឺiPhone ដែរ ក្នុងនោះគេសង្កេតឃើញមានផលិតផលរថយន្ត បានកំពុងតែប្រជែងគ្នាសម្បើមណាស់ពីមួយឆ្នាំទៅមួយឆ្នាំ ជួនកាលពេញមួយឆ្នាំមិនទាន់ផងក៏ចេញម៉ូដែលថ្មី កាន់តែទំនើបធ្វើឲ្យអ្នកមានៗ ឬសេដ្ឋីមានអារម្មណ៍រំភើបរង់ចាំបញ្ជាទិញឲ្យបានមុនគេតែម្តង ដោយម្នាក់ៗហ៊ានចំណាយលើតម្លៃដែលថ្លៃលើសគេឯង នេះក៏ដោយសារតែមុខមាត់ ភាពហ៊ឺហា សម្ភារៈនិយម ឬចាយលុយមិនអស់…។ល។

ប៉ុន្តែតាមយោងតាមការបង្ហាញរបស់ CNBC ថ្មីៗកន្លងនេះ ឃើញថា មិនសុទ្ធតែអ្នកមាន ឬសេដ្ឋី តែងតែចំណាយប្រាក់កាស់ទៅលើសម្ភារៈទំនើបទាំងអស់នេះនោះទេ។ CNBC បានលើកបង្ហាញពីរថយន្តដែលមហាេសដ្ឋីទាំង 9 នាក់ ខាងក្រោមនេះ កំពុងតែប្រើ ទោះពួកគាត់មានប្រាក់កាស់ជាច្រើនពាន់លានក៏ដោយ។

Michael Bloomberg
ទ្រព្យសម្បត្តិសុទ្ធ៖ $52,100,000,000
រថយន្តម៉ូដែល៖ Chevrolet Suburban
តម្លៃរថយន្ត៖ $39,200

Sergey Brin
ទ្រព្យសម្បត្តិសុទ្ធ៖ $54,200,000,000
រថយន្តម៉ូដែល៖ Toyota Prius
តម្លៃរថយន្ត៖ $30,920

Larry Page
ទ្រព្យសម្បត្តិសុទ្ធ៖ $55,500,000,000
រថយន្តម៉ូដែល៖ Toyota Prius
តម្លៃរថយន្ត៖ $39,920

Mark Zuckerberg
ទ្រព្យសម្បត្តិសុទ្ធ៖ $64,600,000,000
រថយន្តម៉ូដែល៖ Acura TSX
តម្លៃរថយន្ត៖ $30,635

Steve Ballmer
ទ្រព្យសម្បត្តិសុទ្ធ៖ $41,900,000,000
រថយន្តម៉ូដែល៖ Ford Fusion Hybrid
តម្លៃរថយន្ត៖ $25,295

Jeff Bezos
ទ្រព្យសម្បត្តិសុទ្ធ៖ $154,200,000,000
រថយន្តម៉ូដែល៖ Honda Accord
តម្លៃរថយន្ត៖ $16,995

Jack Ma
ទ្រព្យសម្បត្តិសុទ្ធ៖ $38,400,000,000
រថយន្តម៉ូដែល៖ Roewe RX5 SUV
តម្លៃរថយន្ត៖ $15,000

Jim Walton
ទ្រព្យសម្បត្តិសុទ្ធ៖ $45,200,000,000
រថយន្តម៉ូដែល៖ Dodge Dakota
តម្លៃរថយន្ត៖ $8,845

Paul Allen
ទ្រព្យសម្បត្តិសុទ្ធ៖ $20,100,000,000
រថយន្តម៉ូដែល៖ Mazda B-Series
តម្លៃរថយន្ត៖ $7,099

តាមពិតទៅវាជាចំណង់ចំណូលចិត្ត និងសិទ្ធិបុគ្គលនោះទេ ប៉ុន្តែខាងលើនេះគ្រាន់ជាគំនិតពិចារណាចំពោះលោកអ្នកដែលមានប្រាក់វាល់លានដុល្លារ។ ពិតណាស់វាអាចខុសៗគ្នាទៅតាមតំបន់ សង្គមរស់នៅ…ប៉ុន្តែឃើញថាវាម៉្យាងដែរតើសម្រាប់ពួកគាត់មហាសេដ្ឋីទាំង9នាក់ខាងលើនេះ គាត់មិនដាក់ទុកនឹងរថយន្តទំនើបរបស់សែន រាប់លានដុល្លារឡើយ។ សេចក្តីគួរមិនគួរ គ្រាន់តែ Reamker.com លើកមកជាបទពិចារណាប៉ុណ្ណោះ៕

Source: CNBC

អត្ថបទពេញនិយម

ទៅលើ