ដោយមិនឲ្យលោកអ្នករង់ចាំយូរ! លោកអ្នកអាចបញ្ជាទិញពីឥឡូវនេះ នឹងទទួលបានរបស់មកប្រើនៅសប្តាហ៍ក្រោយ គឺថ្ងៃទី 07 វិច្ឆិកា 2018 ពីផលិតផលដ៏ល្អដាច់គេលើពិភពលោករបស់ក្រុមហ៊ុនអេឡិចត្រូនិចយក្ស Apple Inc. ដែលទើបប្រកាសជាផ្លូវការកាលពីថ្ងៃទី 30 តុលា នេះ មានដូចជា៖

1. MacBook Air មានទំហំអេក្រង់ 13.3” ប៉ុន្តែគែមដ៏សែនធំរបស់វាពីមុនត្រូវបានលប់ចេញហើយ ដោយ Pixels ពន្លឺប្រើរហូតដល់ 24 (ពីមុនតែ12) ផ្តល់នូវ Resolution 4ដងលើសអេក្រង់ពីមុន រហូតដល់ 4 លានភិចសែល (Million pixels)។ វាបាននាំមកផងដែរនូវ Touch ID (នៅកាច់ជ្រុងខាងលើស្តាំដៃ ក្បែរ Key F12)។ រីឯសម្លេងក៏ត្រូវបានបង្កើនសមត្ថភាពរហូតដល់ 25% ខ្លាំងជាងមុន កម្រិត Bass បន្ថែមទ្វេរដង។ល។
* តម្លៃចាប់ពី $1,199។


2. Mac mini ជាម៉ាស៊ីនកុំព្យូទ័រលើតុដែលមានទំហំតូចប៉ុនប្រអប់ដាក់គ្រឿងសំអាងនារីៗ ប៉ុន្តែមានសមត្ថភាពកប់តែម្តង។ វានាំមកនូវខួរក្បាល (Processors) រហូតដល់ 6 Cores បន្ថែមលើ Quad-cores ធ្វើឲ្យ Graphics លឿនជាងមុន 60% ឯណោះ ជាមួយនឹងទំហំចងចាំ 64Gb (Memory)។ល។
* តម្លៃចាប់ពី $799 ដល់ $999។

3. iPad Pro ឆ្នាំនេះដូររូបរាង ស្រដៀងទៅ iPad កាលពីចេញជំនាន់ដំបូង។ មិនមានរាងកោងគែមៗទៀតទេ តែទៅជាជ្រុងវិញ ដោយមានកម្រាស់ស្តើងជាងជំនាន់មុនៗទៅទៀត តែ 5.9mm ប៉ុណ្ណោះ (ស្តើងជាងមុន 15%) ជាមួយនឹងអេក្រង់លាតពេញ (សល់គែមតែបន្តិចទេ) មិនមានកន្លែងស្គេនម្រាមដៃលើនោះទេ គឺដូច iPhone X តែម្តង គ្រាន់បើត្រង់ថា មិនឆកក្បាល…។ អេក្រង់វាត្រូវបានហៅថា Liquid Retina ចែកជា 2ជម្រើស (1) ទំហំ 11” និង (2) ទំហំ 12.9” (សឹងប៉ុនអេក្រង់របស់ Macbook Air 13.3” ហើយហ្នឹង)។ លក្ខណៈកាន់តែពិសេសសម្រាប់ iPad Pro ជំនាន់នេះ គឺ Apple Pencil ឆក់ជាប់នឹងគែម iPad Pro ដោយសាកថ្ម Wireless តែម្តង ហើយលោកអ្នកក៏អាចសាកទូរស័ព្ទ iPhone ពី iPad Pro នេះបានផងដែរ។ រីឯល្បឿនវាវិញ មិនបាច់និយាយតែម្តង 8 Cores រហូតដល់ 90% លឿនជាងមុន ហើយរន្ធសាកត្រូវបានប្តូរទៅជាប្រភេទ USB-C ព្រមទាំងបំពាក់អង្គផ្ទុកទិន្នន័យរហូតដល់ 1TB ។
* តម្លៃចាប់ពី $799 ដល់ $999។


តើមួយណាដែលលោកអ្នកទន្ទឹងរង់ចាំ? សូមទស្សនាវីដេអូសង្ខេបទាំងអស់គ្នាខាងក្រោម ស្តីពីព្រឹត្តកាណ៍ Apple កាលពីម្សិលមិញ ដូចតទៅ…
Source: Youtube #The Verge #Apple Inc.





