ថ្ងៃមួយបណ្តាកណ្តុរទាំងឡាយបានណាត់ប្រជុំគ្នានៅក្រោមផ្ទះធំមួយខ្នងដែលមានឆ្មាទំនើង អាស្រ័យនៅ។ ពួកកណ្តុរទាំងឡាយប្រឹក្សាគ្នារកវិធីចាត់ការឆ្មាទំនើងដែលចាំវាយប្រហារយក ជីវិតរបស់ពួកវារាល់ថ្ងៃ។
“ខ្ញុំដឹងហើយថាពួកយើងគួរនឹងចាត់ការឆ្មានោះដូចម្តេច” កណ្តុរកម្លោះមួយក្បាលក្រោកឡើងនិយាយយ៉ាងក្លាហាន។
“ចុះយើងនឹងធ្វើដូចម្តេចទៅ?” ប្រធានទីប្រជុំកណ្តុរសួរឡើង។

រឿងនិទានខ្លី ៗ កណ្តុរគិតបង្រ្កាបឆ្មា
“ពួកយើងគួរយកកណ្តឹងទៅចងភ្ជាប់នឹងករបស់ឆ្មានោះ ដើម្បីឲ្យវាមានសម្លេងពេលឆ្មានោះ ដើរទៅណាមកណី” កណ្តុរកម្លោះនិយាយ។
បណ្តាកណ្តុរក្នុងទីប្រជុំទាំងអស់ ម្នាក់ៗ មានការកោតសសើរ ចំពោះគំនិតដ៏ឆ្លាតវាងវៃនេះ ខ្លាំងណាស់។
“បើអញ្ចឹងនរណានឹងចូលទៅចងកណ្តឹងភ្ជាប់នឹងកឆ្មានោះទៅ?” កណ្តុរមួយក្បាលបាននិយាយឡើង។

រឿងនិទានខ្លី ៗ កណ្តុរគិតបង្រ្កាបឆ្មា
កណ្តុរទាំងអស់ក្នុងទីនោះម្នាក់ៗ ក៏ស្ងាត់មាត់ជ្រាបគ្មានមួយណាហ៊ានអាសារស្ម័គ្រឡើយ រួមទាំងកណ្តុរដែលជាអ្នកស្នើគំនិតនេះផងដែរ។
គតិក្នុងរឿងនេះ
មានអ្នកគិតច្រើន តែអ្នកធ្វើវិញ កំររកបានណាស់។
ក្នុងន័យមួយទៀតចង់និយាយថា គិតវាស្រួលទេ ធ្វើទើបវាពិបាក។
