គួរ​យល់​ដឹង

ឆ្មាស រឺ ឆ្មាខ្មៅ ចាប់កណ្តុរបានក៏ចាត់ជាឆ្មាល្អ (រឿងនិទានខ្លី ៗ បង្រៀនគំនិត)

(អត្ថបទនេះអានចំនួន 1 នាទី)

មិនថាជាឆ្មាពណ៌សរឺឆ្មាពណ៌ខ្មៅ ទាល់តែចេះចាប់កណ្តុរ ទើបចាត់ទុកបានថាជាឆ្មាល្អបាន។ ឆ្មាជាសត្រូវដោយធម្មជាតិជាមួយកណ្តុរ ហើយការដែលឆ្មាចាប់កណ្តុរហ្នឹងគឺជាសភាវគតិនិងជាតួនាទីដែលគប្បីធ្វើ តែនៅក្នុងសភាពពិត ដោយសារបរិដ្ឋានដែលឆ្មាអាស្រ័យនៅមានភាពផ្សេងពីគ្នា ដូច្នេះព្រឹត្តិកម្មក្នុងរឿងចាប់កណ្តុររបស់ឆ្មាទើបមានភាពផ្សេងគ្នាផងដែរ។ ឆ្មាខ្លះបំពេញតួនាទីបានល្អ ជាអ្នកជំនាញក្នុងការចាប់កណ្តុរបានយ៉ាងពិតប្រាកដតែឆ្មាខ្លះ សូម្បីមានកណ្តុររត់ឆ្លងកាត់មុខក៏បានតែមើលធ្វើព្រងើយ។

រឿងនិទានខ្លី ៗ កណ្តុរគិតបង្រ្កាបឆ្មា

យើងធ្លាប់ឃើញឆ្មាចាប់កណ្តុរជាញយៗ មើលហើយគួរឲ្យចម្លែកអារម្មណ៍ ពេលឆ្មាចាប់កណ្តុរតូចៗ បាន ក៏យកមាត់ពាំមក មិនប្រញាប់ប្រញាល់ក្នុងរឿងចាត់ការកណ្តុរនោះ តែវាដាក់ចុះលើដីរង់ចាំឲ្យកណ្តុររត់គេចក៏តាមទៅសង្រ្គប់ចាប់ត្រឡប់មកវិញ រហូតទាល់តែកណ្តុរអស់កម្លាំង គេងដកដង្ហើមចង្រិតផ្ទេតៗ ឆ្មាក៏ពាំកណ្តុរទៅពួននៅទីមុំណាមួយហើយក៏ចាត់ការអាហារដ៏មានឳជារសរបស់ខ្លួននោះតែម្តងទៅ។

សុភាសិតមួយបទនេះ នាំយកមកប្រើពេលត្រូវការចង្អុលឲ្យឃើញថា រឿងដែលសំខាន់បំផុតក្នុងការធ្វើការងារ ក៏គឺផលនៃការងារ មើលថាតើការងារនោះទទួលជោគជ័យឫក៏អត់បើមិនបន្លុះដល់គោលដៅដែលកំនត់ទុកទេ ទោះបីជាអាងហេតុផលគួរឲ្យស្តាប់ប៉ុណ្ណា ប្រើមធ្យោបាយដំនើរការបានយ៉ាងអច្ឆរិយប៉ុណ្ណា ក៏គ្មានប្រយោជន៍ រកខ្លឹមសារអ្វីមិនបានឡើយ។

ឆ្មាសរឺឆ្មាខ្មៅ ចាប់កណ្តុរបានក៏ចាត់ជាឆ្មាល្អ

ឆ្មាសរឺឆ្មាខ្មៅ ចាប់កណ្តុរបានក៏ចាត់ជាឆ្មាល្អ

បន្ទាប់ពីអានសុភាសិតមួយបទនេះ ធ្វើឲ្យសង្កេតឃើញបានថា ការនឹងកាត់សេចក្តីថាឆ្មាមួយណាល្អឫអត់នោះ មិនអាចមើលតែលើពណ៌សម្បុរនោះទេ តែគួរមើលថាវាចេះចាប់កណ្តុរឫក៏អត់ ចាត់បានថាជាការនែនាំដ៏មានសារៈប្រយោជន៍ក្នុងការជ្រើសរើសប្រើមនុស្សសុំត្រឹមធ្វើការងារដែលបានទទួលភារៈនាទីបានយ៉ាងល្អ ក៏ចាត់ទុកថាប្រើការបានហើយ។

អត្ថបទពេញនិយម

ទៅលើ