កាលពីខែតុលា កន្លងមក Reamker.com ធ្លាប់បានលើកមកបង្ហាញលោកអ្នករួចហើយពី 5G ដែល Xioami បានប្រកាសថានឹងបំពាក់លើទូរស័ព្ទដៃដ៏ទំនើបរបស់ខ្លួនក្នុងឆ្នាំ 2019 ដែលមានល្បឿនដ៏មហិមា 20Gigabits ក្នុង 1វិនាទី លឿនជាងប្រព័ន្ធ 4G ចន្លោះពី 15% ដល់ 50%ឯណោះ។
យើងក៏មិនទាន់ដឹងនៅឡើយថា មូលហេតុអ្វីបានជា Apple នឹងមិនទាន់បំពាក់ 5G លើកំពូលទូរស័ព្ទរបស់ខ្លួនឡើយក្នុងឆ្នាំ 2019 ដែលខិតជិតមកដល់ក្នុងប៉ុន្មានខែខាងមុខ។ យើងនឹងរង់ចាំតាមដាននូវរឿងរ៉ាវដែលទាក់ទងនឹងការពន្យាពេលដ៏យូរអង្វែងនេះ។
កន្លងមកលោកអ្នកបានជ្រាបហើយថា ទូរស័ព្ទលើទីផ្សារបច្ចុប្បន្ន ជាពិសេសផលិតផលដែលផលិតលក់ដោយក្រុមហ៊ុនចិនបានវាយលុកទីផ្សារយ៉ាងគំហុកក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដូចជា៖ Oppo, Vivo, Huawei, XioaMi, Honor, ZTE, Zoppo…។ល។ ហើយថ្មីៗនេះក៏លេចចេញមកនូវផលិតផលថ្មីមួយទៀត គឺ Pocophone ផងដែរ។ យើងឃើញថាផលិតផលទាំងនេះ បាន mix បញ្ចូលគ្នារវាងបច្ចេកវិទ្យាចុងក្រោយរបស់ផលិតផល iPhone និង Samsung ជាពិសេសបានបំពាក់នូវកម្មវិធីល្អៗរវាងទូរស័ព្ទនាំមុខពីរប្រភេទនេះ រួមនឹងកម្មវិធីរបស់ខ្លួន បានធ្វើឲ្យកក្រើកទីផ្សារទូរស័ព្ទកន្លងមកដល់ខណៈនេះ ទន្ទឹមគ្នានេះក៏យើងល្បីផងដែរថា iPhone ហាក់ដើរក្រោយគេរហូតតែម្តងលើបច្ចេកវិទ្យា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះផលិតផលស្ថិតក្នុងលំដាប់ Premium ក៏ដោយ។
យោងតាមការបង្ហាញខាងលើនេះ យើងអាចវាយតម្លៃបានថា ស្រួលមិនស្រួល Apple ដើរក្រោយគេទៀត ហើយឆ្ងាយទៀតផង រហូតដល់ 2020 ឯណោះទើបបំពាក់ប្រព័ន្ធ 5G លើផលិតផល iPhone របស់ខ្លួន ដោយ Xioami, Samsung និងទូរស័ព្ទចិនទាំងឡាយដូចបានរៀបរាប់ នឹងបំពាក់ 5G ឆាប់ៗនេះហើយ៕
